សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ពន្ធ័ករណី រក្សាទុក ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់

ខេត្តកំពង់ស្ពឺ÷ នៅថ្ងៃទី ០៨ ខែ មករា ឆ្នាំ ២០២១ វេលាម៉ោង ១៧ និង ៣០ នាទីកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកថ្ពង សហការណ៍ជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលអមលាំង បានល្បាតដល់ចំណុចចំការអំពៅភ្នំពេញស៊ូហ្គេឺរ ស្ថិតនៅភូមិអូរអង្គុំ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ

យោងតាមរបាយការណ៌របស់សមត្ថកិច្ចបានឲ្យដឹងថាការឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ពន្ធ័ករណី រក្សាទុក ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់មានឈ្មោះរួមមាន÷
១ ឈ្មោះ វិត គីមវុធ ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិអូរដា ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។
ដកហូតវត្ថុតាងបាន
១.ម្សៅក្រាមពណ៌ស សង្ស័យជាគ្រឿងញៀនចំនួន១៦កញ្ចប់(៨កញ្ចប់មធ្យម ៨កញ្ចប់តូច)
២.ទូរស័ព្ទដៃ០១គ្រឿង ( អិនចុចពិល)។ រួចជនសង្ស័យឆ្លើយថាទើបចែកចាយអោយបក្សពួក ចែកបន្ត ឈ្មោះ មោ ម៉ាញ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិស្នួល ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។ ចំនួន៥កញ្ចប់មធ្យម
បន្ទាប់មកជំនាញ បន្តឃាត់ខ្លួនជនសង្ស័យខាងលើ ដកហូតវត្ថតាង ១-ម្សៅក្រាមពណ័សថ្លាសង្ស័យគ្រឿងញៀនចំនួន៦កញ្ចប់( ៥កញ្ចប់មធ្យម ១កញ្ចប់តូច ) ២-ទូរសព្ទ័១គ្រឿង( ម៉ាកអិនចុចពិល)៣-ឧបករណ៍សម្រាប់វេចខ្ចប់ ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។ ដកហូតទាំង២នាក់ សរុប ១-ម្សៅក្រាមពណ័សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ២២កញ្ចប់ (១៣កញ្ចប់មធ្យម ៩កញ្ចប់តូច) ២- ទូរសព្ទ័២គ្រឿង (ម៉ាកអិនចុចពិល) ៣-ឧបករណ៍វេចខ្ចប់គ្រឿងញៀន ប្រើប្រាស់គ្រឿងញៀន ។

ក្រោយពីការសួរនាំរួចកម្លាំងសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ស្ពឺចាត់ការតាមនីតិវិធី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *