អាជ្ញាធរ ខេត្ត អញ្ជើញ ចុះពិនិត្យនិងសួរសុខទុក្ខ កងកម្លាំងចម្រុះ ដែលកំពុងឈរជើងប្រចាំការ តាមបណ្តោយខ្សែរបន្ទាត់ព្រំដែនកម្ពុជាថៃ ក្នុងបេសកម្មទប់ស្កាត់ការចម្លងរីករាលដាលនៃជម្ងឺកូវីដ-១៩!

ខេត្តបន្ទាយមានជ័យ :ថ្ងៃចន្ទត្រូវនឹងថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ឯកឧត្តម ង៉ោ ម៉េងជ្រួន អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ . លោកឧត្តមសេនីយ៍ត្រី (បោន ប៊ិន) មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ . លោក( គាត ហ៊ុល) អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត • លោកវរសេនីយ៍ឯក( សៅ សារឿន) អធិការក្រុងប៉ោយប៉ែត បានដឹកនាំក្រោមការងារ ចុះពិនិត្យ និងសួរសុខទុក្ខ កងកម្លាំងចម្រុះ ដែលកំពុងឈរជើងប្រចាំការនៅគោលដៅនានា តាមបណ្តោយខ្សែរបន្ទាត់ព្រំដែនកម្ពុជាថៃនៅភូមិសាស្ត្រក្រុងប៉ោយប៉ែត ក្នុងបេសកម្មទប់ស្កាត់ការចម្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ ពីក្រៅ ប្រទេស ជាពិសេសប្រទេសថៃ ដែលកំពុងផ្ទុះការចម្លងជម្ងឺកូវីដ-១៩ក្នុងសហគមន៍ ។

នៅក្នុងឱកាសនោះ គណៈប្រតិភូក៏បាន ក្រែងរំលឹកដល់ ក្រុមការងារចម្រុះ កងកម្លាំងប្រចាំការទាំងអស់
សូមបន្តធ្វើការគ្រប់គ្រងបងប្អូនប្រជាពលរដ្ឋត្រឡប់មកពីទេសថៃ នៅតាមមណ្ឌលធ្វើចត្តាឡីស័កទាំងអស់ឱ្យបានហ្មត់ចត់ ដោយគោរពតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល ។

ជាមួយគ្នានោះ លោក( គាត ហ៊ុល) អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត ក្នុងនាមជាថ្នាក់ដឹកនាំ និងលើកទឹកចិត្តដល់កងកម្លាំង ក៏បាននាំ ភេសជ្ជ ទឹកសុទ្ធ រាប់រយ យួរ ប្រគល់ជូនដល់អង្គភាព កងកម្លាំង ដែលឈរជើង តាម គោលដៅ ទាំងអស់ ផងដែរ ។
-អង្គភាពដែលបានផ្តល់ជូនរួមមាន៖
ការិយាល័យទំនាក់ទំនងព្រំដែន ចំនួន១០០យួរ
កងពលតូចលេខ៥១ ចំនួន១០០យួរ
វរៈនគរបាលការពារព្រំដែនគោក៩១១ចំនួន១០០យួរ
– វរៈនគរបាលការពារព្រំដែនគោក៨៩១ចំនួន១០០យួរ
អធិការដ្ឋាននគរបាលក្រុង ចំនួន១០០យួរ
មូលដ្ឋានកងរាជអាវុធហត្ថក្រុងចំនួន១០០យួរ
ផ្នែកសឹករងក្រុងចំនួន១០០យួរ
នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ចំនួន១០០យួរ
កងពលតូចថ្មើរជើងលេខ៥១៣ ចំនួន១០០យួរ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *