ករណីគ្រោះថ្នាក់ចរាចរណ៍ររវាងរថយន្តកាមម៉ា រីនិងរថយន្តធុនធំដឹកទំនិញបណ្ដាលឲ្យមនុស្សចំនួន៨នាក់ ស្លាប់ នៅនឹងកន្លែងកើតហេតុនិង ២ នាក់រងរបួសធ្ងន់ស្រាលត្រូវបានបញ្ជូនទៅ សង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុក

បាត់ដំបង:នៅថ្ងៃព្រហស្បតិ៍ ១០កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៤ខែធ្នូ ឆ្នាំ២០២០
វេលាម៉ោង២១:២០នាទី លើផ្លូវជាតិលេខ៥ កំពុងស្ថាបនា ត្រង់ចំណុចក្រុមទី០១.ភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង រវាងគោយន្តដឹកទំនិញធុនធំ និង
មានរថយន្តដឹកទំនិញធុនធំ ម៉ាកហ៊ីយ៉ាន់ដាយ(HYUNDAI) ពណ៍ស ពាក់ផ្លាកលេខភ្នំពេញ(3F-0169) បើកពីទិសខាងត្បូងទៅជើងក្នុងល្បឿនលឿន ដល់ចំណុចកើតហេតុ បានបុកជាមួយរថយន្តកាមរី(Camry) ពណ៍ ស ពាក់ផ្លាកលេខកំពង់ស្ពឺ(2A-0377) បើកបរក្នុងទិសផ្ទុយគ្នា បណ្តាលឱ្យអ្នកបើកបរ និងអ្នករួមដំណើររថយន្តទាំងសងខាងស្លាប់នៅកន្លែងកើតហេតុចំនួន០៨នាក់ ប្រុស ០៣នាក់ និងរបួសធ្ងន់ស្រាលចំនួន០២ នាក់ ប្រុស ។
១-អ្នកបើកបររថយន្តហ៊ីយ៉ាន់ដាយឈ្មោះ (ឡេង សុភ័ក្រ) ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិអូរពងមាន់ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង (ស្លាប់ )
២.អ្នកបើកបររថយន្តកាមរីឈ្មោះ( ឆន អុល) ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅភូមិថ្មី ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ របួសធ្ងន់ ។
៣.អ្នករួមដំណើរចំនួន០៨នាក់ ប្រុស ០៣នាក់ ស្លាប់ចំនួន០៧នាក់ ប្រុស០២នាក់ និង របួសស្រាលចំនួន០១នាក់ ប្រុស រស់នៅខេត្តពោធិ៍សាត់។
ករណីនេះ សមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ផ្លូវគោកបានយករថយន្តសង្គ្រោះរបស់អធិការដ្ឋាននគរបាលស្រុកថ្មគោលដឹកជនរងគ្រោះទាំង០២នាក់ បញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកថ្មគោល និងប្រគល់ឱ្យការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត
បាត់ដំបង ធ្វើការវាស់វែង ដើម្បីចាត់ការតាមនីតិវិធី ។
លោកវរសេនីយ៍ឯក(ផងសុភាព) អធិការនគរបាលស្រុកថ្មគោលបានបញ្ជាក់ប្រាប់ឲ្យអ្នកសារព័ត៌មានយើង ដឹងថា កសាកសព ទាំង ៨ នាក់ ត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក បានយកទៅតម្កល់នៅវត្តអូតាគីដើម្បីរង់ចាំសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ចំណែករថយន្តនិងវត្ថុតាងមួយចំនួនត្រូវបានប្រគល់ទៅឲ្យសមត្ថកិច្ចជំនាញនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានខេត្តបាត់ដំបងយកទៅរក្សាទុកដើម្បីរង់ចាំធ្វើការដោះស្រាយតាមនីតិវិធី។ដោយ សឿនវ៉ាន់ ម៉ាន់លី

You might like

Leave a Reply

Your email address will not be published. Required fields are marked *