លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តបានចាត់ឲ្យ តំណាង នាំយកថវិកា និងគ្រឿង ឧបភោគ បរិភោគ មួយចំនួន ដែលអំណោយដ៍ថ្លៃថ្លា របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិ បណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងថវិកា ដែលទទួលបានពីសប្បុរសជន ឧបត្ថម្ភ ដល់មន្រ្តី ដែលមានជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ០៣នាក់

កំពង់ចាម : នៅថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២០ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់ឲ្យ តំណាង នាំយកថវិកា និងគ្រឿង ឧបភោគ បរិភោគ មួយចំនួន ដែលអំណោយដ៍ថ្លៃថ្លា របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិ បណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងថវិកា ដែលទទួលបានពីសប្បុរសជន ឧបត្ថម្ភ ដល់មន្រ្តី ដែលមានជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ០៣នាក់៖

១-បានចាត់ឲ្យ លោកវរសេនីយ៍ឯក មាស សុផល នាយការិយាល័យអក្សរសម្ងាត់ និងសហការី ចុះសួរសុខទុក នាំយកថវិកា ឧបត្ថម្ភ ដល់ លោកវរសេនីយ៍ទោ គួយ ហួតឆាយ នាយរងការិយាល័យអក្សរសម្ងាត់ ដែលភរិយារបស់លោកសម្រាលកូន កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ ឯកជនមួយកន្លែងក្នុងក្រុងកំពង់ចាម ។

២-ចាត់ឲ្យ លោកវរសេនីយ៍ទោ ហេង វណ្ណា អធិការរងទទួលដឹកនាំការងារផ្នែកគ្រប់គ្រងជនបរ ទេសនៃអធិការដ្ឋាននគរបាលស្រុកកងមាស ចុះសួរសុខទុក និងដឹកនាំកម្លាំង៧នាក់ បរិច្ចាគ ឈាមជូន ៖

+លោកវរសេនីយ៍ត្រី ស៉ីផុន មករា នាយផ្នែកគ្រប់គ្រងជនបរទេស មានជំងឺ លេីសសម្ពាធឈាម កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ កាល់ម៉ែត្រ រាជធានីភ្នំពេញ ។

+ចុះសួរសុខទុក លោក អនុសេនីយ៍ ឯក នាង សុផល នាយរងផ្នែក ពិនិត្យវិភាគកន្លែងកេីតហេតុ បានវះកាត់ព្យាបាលជេីង កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ ឯកជនមួយកន្លែងក្នុងរាជធានីភ្នំពេញ ។

សរុបថវិកាទាំងអស់ចំនួន ៣,៥០០,០០០រៀល ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *