កងកម្លាំងទាំងបីប្រភេទចាំត្រៀម ដឹកជញ្ជូនពលករវិលត្រឡប់មកពីប្រទេសថៃចូលមកកម្ពុជាវិញ

ខេត្តបន្ទាយមានជ័យ :,លោកនាយឧត្ដមសេនីយ៍ ខេងសាម៉េត អគ្គស្នងការរង និងជាមេបញ្ជាការទិសយោធភូមិភាគទី៤-៥ អមដំណើរដោយកំលាំងមេបញ្ជាការទាំង៣ ក្នុងនោះមាន កំលាំងអង្គភាពអាវុធហត្ថ កំលាំងស្នងការនគរបាលខេត្តកំលាំងយោធា ជាច្រើននាក់ចុះពិនិត្យតាមបន្ទាត់ព្រំដែនកន្លែងតំបន់ច្រកបឹងត្រកួន ដើម្បីត្រៀមដឹកជញ្ជូនពលករដែលមកពីប្រទេសថៃ ដើម្បីធ្វើចត្តាឡីស័ក។

លុះនៅវេលាម៉ោងប្រហែល២រសៀលនៅ ថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០២០នេះ មានពលរចំណាកស្រុកមកពីប្រទេសថៃតាមច្រក បឹងត្រកួនចំនួន១៨០នាក់មានប្រុស មានស្រី ដើម្បីធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។បន្ទាប់ពីមានការបិទខេត្តសមុទ្រសាខន របស់ប្រទេសថៃ ដោយសារការរីករាលដាលផ្ទុះនៃមេរោគកូវិដ.១៩ ដែលមានអ្នកឆ្លងប្រមាណជាង ៥.០០ករណី ដែលជាហេតុធ្វើឲ្យរាជរដ្ឋាភិបាលថៃ បិទខេត្តដែលជាតំបន់ឧស្សាហ៏កម្មដ៏ធំមួយនេះជាបណ្តោះអាសន្នសិនទម្រាំ មានការស្រាវជ្រាវ ជាបន្តបន្ទាប់ ពីការជាប់ទាក់ទង ជាមួយអ្នកជំងឺណាខ្លះ ដែលបានប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកមានផ្ទុកមេរោគកូវិដ.១៩នេះ ។

លោកនាយឧត្ដមសេនីយ៍ ខេងសាម៉េតបានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថាក្រោយពីផ្ទុះនៃមេរោគកូវិដ.១៩ ដែលមានអ្នកឆ្លងប្រមាណ ជាង ៥.០០ករណីនៅខេត្តសមុទ្រសាខនរួចមកជាហេតុធ្វើឲ្យរាជរដ្ឋាភិបាលថៃបិទខេត្តនេះបណ្តោះអាសន្នសិន ។ប្រមុខរាជរដ្ឋាភិបាលកម្ពុជាមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ជានាយករដ្ឋមន្ត្រី បានចេញសារបន្ទាន់មួយផងដែរ ស្តីអំពី កុំឲ្យសាច់ញាតិនៅកម្ពុជាមានការព្រួយបារម្ភដល់កូនដែលថៃជម្លៀសមកកម្ពុជាវិញ ត្រូវជឿជាក់លើវិធានការណ៏ ដឹកនាំ របស់ក្រសួងសុខាភិបាលប្រទេសថៃ និង ពាក្យស្លោកមួយថា ស្រលាញ់គ្នាក្នុងគ្រា ក្រស្គាល់មិត្តល្អ ក្នុងគ្រាលំបាក។

ក្នុងនោះសម្តេចបានបញ្ចេញឡានទ័ព ទៅតាមបន្ទាត់ព្រំដែនចំនួន៣០គ្រឿងមកខេត្តបន្ទាយមានជ័យ ដើម្បីទប់ទល់សភាពការណ៏ អាក្រក់ណាមួយដែល យើងមើលមិនឃើញ ថាពលករ អាចបុកសំរុកចេញមកផ្ទះវិញ តាមបន្ទាត់ព្រំដែនថៃ-ខ្មែរ.។

លោកនាយឧត្ដមសេនីយ៍ ខេង សាម៉េតបានបញ្ជាក់ឲ្យដឹងបន្តទៀតថាសម្តេចបាន ដាក់ ចេញ នូវ វិធានការ ស្តី ពី ស្ថានភាព និង ការ ផ្ទុះឡើង នូវ ការ ឆ្លង ជំងឺ កូ វី ដ -១៩ នៅ ក្នុង ប្រទេស ថៃ រួម ទាំង បាន ណែនាំ ដល់ ប្រជាពលរដ្ឋ និង មន្ត្រីរាជការ ដើម្បី ទប់ស្កាត់ បង្ការ ជំងឺកូ វីដ -១៩ ហើយ នៅក្នុង វិធានការ នោះ ស ម្តេច បាន ឲ្យ កងទ័ព ចេញ រថយន្ត ទៅ ដឹកជញ្ជូន បង ប្អូន ប្រជាពលរដ្ឋ ដោយ ត្រៀម ទទួល បទបញ្ជា ពី អគ្គបញ្ជាការ កង យោធពល ខេមរភូមិន្ទនិងមេបញ្ជាការកងទ័ពជើងគោកទៅកាន់ច្រកសំខាន់ៗដែលពលករចេញតាមច្រកនោះពិសេសច្រកប៉ោយប៉ែត ដោយ មិន អ នុញ្ញាតិ ឲ្យ បងប្អូន ប្រជាពលរដ្ឋ ចូល មក កម្ពុជា ធ្វើដំណើរ ដោយ រថយន្ត តាក់ស៊ី និង ធ្វើដំណើរ បែកខ្ញែក ដែល ខ្វះ ការគ្រប់គ្រង នាំ ទៅដល់ ហា និភ័យ ឆ្លង ចូល សហគមន៍ នោះ ឡើយ ។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ ទៀតថា កងទ័ពនិង ទទួលខុសត្រូវ លើ ការ ដឹកជញ្ជូន ប្រជាពលរដ្ឋ ដោយ សហការ ជាមួយ អាជ្ញាធរ នៅ តាម ព្រំដែន ក៏ដូចជា កម្លាំង នគរបាល កម្លាំង កង រា ជអាវុធហត្ថ ដែល ធ្វើការ នៅ តាម ព្រំដែន ហើយ ដើម្បី ទប់ទល់ សភាព ការ នេះ ច្រក ទាំងអស់ នឹងត្រូវបំព្រួញឲ្យនៅតិចដើម្បីងាយស្រួលក្នុង ការ គ្រប់គ្រង និង ដឹកជញ្ជូន ។ ជាមួយ នឹង វិធានការ ខាង លើនេះ សម្ដេច តេ ជោ ហ៊ុន សែន បា នដបានដាក់បញ្ជាឲ្យខេត្តបន្ទាយមានជ័យ រៀបចំ ទីតាំង ធ្វើ ចិ ត្តា ឡី ស័ក ឲ្យ បាន ត្រឹម ត្រូវ និង ជាបន្ទាន់ ដើម្បី ត្រៀម ទទួល បងប្អូន ប្រជាពលរដ្ឋ ។

ស ម្តេ ច បន្ត ថា បទពិសោធន៍ កាលពី ខែ មេសា កន្លងទៅ អាច ឲ្យ យើង យក មកប្រើ នៅ ពេលនេះ ពី ព្រោះ ប្រជាពលរដ្ឋ ជាង ១២ ម៉ឺន នាក់ កាលពី ពេលនោះ មិន មាន អ្នក ឆ្លង ជំងឺ នោះ ទេ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *