កិច្ចប្រជុំ សាមញ្ញ លើក ទី ១៩ បានប្រព្រឹត្តិទៅ នារសៀលថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២០ នៅសាលប្រជុំ B2 សាលាខេត្ត

បាត់ដំបង ក្រោមអធិបតីភាព ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងសមាជិកក្រុមប្រឹក្សាខេផលត្ត ចំនួន ២៤ រូប និងវត្តមាន ឯកឧត្តម ងួន រតន: អភិបាលខេត្តបាត់ដំបង និងលោក លោកស្រី អភិបាលរងខេត្តចំនួន ៣ រូប និងលោក លោកស្រី ប្រធាន មន្ទីរពាក់ព័ន្ធ មួយចំនួន ។
កិច្ចប្រជុំបានដំណើរការទៅតាមប្រធានបទ ដូចជា ÷ – ការ អនុម័ត លើ សេចក្តី ព្រាង របៀបវារៈ កិច្ចប្រជុំ សាមញ្ញ លើក ទី ១៩ ។
– ពិនិត្យ និង អនុម័ត លើ សេចក្តី ព្រាង កំណត់ហេតុ នៃ កិច្ចប្រជុំ សាមញ្ញ លើក
ទី ១៨_ កាលពី ថ្ងៃសុក្រ ១៣ រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព. ស ២៥៦៤ ត្រូវ នឹង ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២០ ។
– ស្តាប់ របាយការណ៍ សកម្មភាព ការងារ របស់ គណៈកម្មាធិការ ពិគ្រោះយោបល់ កិច្ចការ ស្រ្តី និង កុមារ ប្រចាំ ខែវិច្ឆិកា ឆ្នាំ ២០២០ ។
– ពិនិត្យ ពិភាក្សា និង អនុម័ត លើ សេចក្តី ព្រាង របាយការណ៍ ប្រចាំខែវិច្ឆិកា ឆ្នាំ ២០២០ ស្តី ពី ការអនុវត្ត ការងារ របស់ រដ្ឋបាល ខេត្តបាត់ដំបង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *