ករណីផ្ទុះកំប៉ុងហ្គាសបង្កឲ្យមានការភ្ញាក់ផ្អើលនិងបណ្ដាលឲ្យមនុស្សប្រុសស្រីចំនួន ៣ នាក់រងរបួសធ្ងន់ស្រាល

ខេត្តកំពង់ចាម: កំពុងតែឆាលតលក់បណ្តាលអោយផ្ទុះកំប៉ុងហ្គាសអាតូចបង្ករឲ្យរងរបួសធ្ងន់ ស្រាល៣នាក់ ហេតុការណ៍នេះនៅវេលាម៉ោង៨ និង០០នាទីត្រូវនឹងព្រឹក ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចក្នុងផ្សារផ្អាវ ភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ កំពង់ចាម ។

ករណីផ្ទុះកំប៉ុងហ្គាសនេះនៅចំណុចទីតាំងលក់របស់ឈ្មោះ សុខ គឹមសយ ភេទប្រុស អាយុ៥៥ឆ្នាំ មានទីលំនៅភូមិឃុំខាងលើ ។
ជនរងគ្រោះ០៣នាក់រួមមានឈ្មោះ៖
ទី១.ឈ្មោះ ណន ស្រនី ភេទស្រី អាយុ21ឆ្នាំ នៅភូមិផ្អាវ ត្រូវជាកូនប្រសារ របួសស្រាល។
ទី២.ឈ្មោះ ឈុំ មករា ភេទស្រី អាយុ20ឆ្នាំ នៅភូមិផ្អាវ ត្រូវជាក្មួយ របួសធ្ងន់.
ទី៣-ឈ្មោះទេព សំអាន ភេទស្រី អាយុ៦៣ឆ្នាំ នៅភូមិផ្អាវ ជាអ្នកលក់បបរក្បែរគ្នា របួសធ្ងន់។ អ្នករងរបួសទាំងបីនាកើត្រូវបានក្រុមគ្រួសារបងប្អូនដឹកយកទៅសង្គ្រោះព្យាបាលនៅ ឯមន្ទីរពេទ្យបង្អែកស្រុកដើម្បីធ្វើការសង្គ្រោះ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *