ិច្ចប្រជុំពិភាក្សាការងារពិគ្រោះយោបល់ការបន្ធូរបន្ថយច្បាប់ស្តីពីការគ្រប់គ្រងស្ថានការណ៍ក្នុងគ្រាអាសន្ន ដើម្បីដោះស្រាយដំណើរការសេដ្ឋកិច្ចក្នុងតំបន់


បាត់ដំបង:ថ្ងៃ ព្រហស្បតិ៍ ៣កើត ខែបុស្ស ឆ្នាំ ជូត ទោស័ក ព ស ២៥៦៤ ត្រូវនិង ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២០ នៅវេលាម៉ោង ១១,០០នាទី
ក្រោមអធិបតីភាព ឯកឧត្តម ងួន រតន: អភិបាល នៃគណ:អភិបាលខេត្តបាត់ដំបង
ឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណ:អភិបាលខេត្តបន្ទាយមានជ័យ
ព្រះរាជាណាចក្រកម្ពុជា ជាមួយឯកឧត្តម (កៀត ពិស័ក្តិចាន់ថ្រា) អភិបាលខេត្តស្រះកែវ នៃព្រះរាជាណាចក្រថៃ កិច្ចប្រជុំនៅច្រកទ្វារព្រំដែនអន្តរជាតិ(ភ្នំដី)ខាងថៃ ហៅ (ខៅឌីន) ស្រុកសំពៅលូន ខេត្តបាត់ដំបង
កិច្ចប្រជុំពិភាក្សាការងារពិគ្រោះយោបល់ការបន្ធូរបន្ថយច្បាប់ស្តីពីការគ្រប់គ្រងស្ថានការណ៍ក្នុងគ្រាអាសន្ន ដើម្បីដោះស្រាយដំណើរការសេដ្ឋកិច្ចក្នុងតំបន់ដែលមានរបៀបវរៈដូចខាងក្រោម:
១.ឲ្យពលករកម្ពុជាចូលទៅធ្វើការក្នុងវិស័យកសិកម្ម
ក្នុងព្រះរាជាណាចក្រថៃ
២.ឲ្យអាជីវករកម្ពុជាចូលទៅប្រកបអាជីវកម្ម ក្នុងផ្សាររោងក្លឿ ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ
៣.បើកប្រើប្រាស់ច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ខាងថៃ(ហៅបានណងអៀន) បណ្តោះអាសន្ន ជាច្រកដឹកទំនិញ ដើម្បីកាត់បន្ថយការកក់ស្ទះ នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត~ខ្លងឡឹក។
សូមបញ្ជាក់ជូនថា លទ្ធផលនៃកិច្ចប្រជុំមិនទាន់មានការឯកភាពទាំងស្រុងនោះទេ ស្ថិតក្នុងការពិភាក្សា រងចាំមានការឯកភាពជាគោលការណ៍បន្ថែមតាមក្រោយទៀត៕ មុត ចិត្រា

You might like

Leave a Reply

Your email address will not be published. Required fields are marked *