កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង ចុះប្រតិបត្តិការបង្ក្រាបករណីការកាប់ទន្ទ្រានយកដីរដ្ឋនិងចាប់ឃាត់គ្រឿងចក្រចំនួន ២ គ្រឿងឃាត់ខ្លួនជនប្រព្រឹត្តបានមួយនាក់

បាត់ដំបង៖ នៅវេលាម៉ោង១៣:៣០នាទី ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចបឹងត្រោះជុំ ភូមិនិគមក្នុង ឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង កម្លាំងកងរាជអាវុធហត្ថ សហការជាមួយកម្លាំងជំនាញនិងអាជ្ញាធរដែនដីចុះបង្ក្រាបករណីឈួសឆាយទន្រ្ទានដីព្រៃលិចទឹកនៅក្នុងតំបន់៣ ដោយបានឃាត់ខ្លួនជនសង្សយ័ចំនួន០១នាក់ ឈ្មោះ ម៉ុន ហ៊ីង ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរធ្វើស្រែ ទីលំនៅបច្ចុប្បន្ននៅភូមិនិគមន៍ក្នុង ឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង និងបានរឹបអូសវត្ថុតាងអេស្កាវ៉ាទ័រចំនួន០១គ្រឿង, ត្រាក់ទ័រចំនួន ០១គ្រឿង, ម៉ាស៊ូតចំនួន ២៦ពីដុង។
បច្ចុប្បន្ន មន្ត្រីជំនាញកំពុងកសាងសុំណុំរឿងតាមនីតិវិធី និងបន្តស្រាវជ្រាវ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *