លោកឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ សហការជាមួយមន្ទីរប្រឆាំងគ្រឿងញៀនចុះប្រតិបត្តិការបង្ក្រាបទីតាំងជួញដូរគ្រឿងញៀនចំនួនពីរកន្លែងផ្សេងគ្នានិងឃាត់ខ្លួនមនុស្ស ប្រុស ស្រីចំនួន ៣ នាក់ វត្ថុតាងគ្រឿងញៀន២វ៉ាលីនិង១កេសដែកធំចំនួនមួយ

បន្ទាយមានជ័យ:វេលាម៉ោង៨នឹង៣០នាទីយប់ថ្ងៃអង្គារ៍ត្រូវនិងថ្ងៃទី១៥ខែ ធ្នូឆ្នាំ២០២០
នៅចំណុចផ្ទះជួលមួយកន្លែង ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់និងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។

ក្រោមការដឹកនាំនិងបញ្ជាផ្ទាល់ពី
លោកឧត្តមសេនីយ៍ទោ( សិទ្ធិ ឡោះ) ស្នងការ នគរបាលខេត្ត។បានដឹកនាំលោកស្នងការរង ខេត្តនិងកម្លាំងជំនាញគ្រឿងញៀនក្រុងប៉ោយប៉ែតបានចុះប្រតិបត្តិការបង្រ្កាប ទីតាំងទី ១ ឃាត់ខ្លួនជនសង្ស័យបានចំនួន ២ នាក់ប្រុស ម្នាក់ និងស្រីម្នាក់។

ជនសង្ស័យទី ១មានឈ្មោះ
( ទី យៀង )ភេទស្រី អាយុ៤៣ឆ្នាំ ភូមិក្បាលស្ពាន១សង្កាត់និងក្រុងប៉ោយប៉ែត

ជនសង្ស័យទី ២-ឈ្មោះ( ហុង ម៉េង )ភេទប្រុសអាយតុ១៦ឆ្នាំរស់នៅភូមិឃុំកើតហេតុខាងលើ។
ក្នុងកិច្ចចុះប្រតិបត្តិការបង្ក្រាបទីតាំងទី ២កម្លាំងទំនាញបានឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត
ជនសង្ស័យមាន
ឈ្មោះ សេង ដាលីសិទ្ធិ( ហៅចិន) ភេទប្រុសអាយុ៤០ឆ្នាំស្នាក់នៅបន្ទប់ជួលស្ថិត ភូមិប៉ាលិលេយ្យ១សង្កាត់និងក្រុងប៉ោយប៉ែតនិងរឹបអូសវត្ថុតាងបានកេសដែកចំនួនមួយដាក់គ្រឿងញៀន។
សរុបសមត្ថកិច្ចជំនាញបានធ្វើការឃាត់ខ្លួនទាំងអស់ចំនួន ៣ នាក់។

លោកឧត្តមសេនីយ៍ទោ (សិទ្ធិ ឡោះ )បានបញ្ជាក់ឲ្យដឹងថា ៖
នៅពេលចុះប្រតិបត្តិការបង្ក្រាបទីតាំងជួញដូរគ្រឿងញៀនចំនួន២កន្លែងដែលដឹកនាំនិងសម្របសម្រួលដោយឯកឧត្តម( មាស ច័ន្ទពិសិដ្ឋ) ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី (យិន បញ្ញារិទ្ធ) នាយករងមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយលោកវរសេនីយ៍ឯក( សៅ សារឿន) អធិការនគបាលក្រុងប៉ោយប៉ែត។ដឹកនាំកម្លាំងចុះប្រតិបត្តិការបង្ក្រាបទីតាំងទី១ឃាត់ខ្លួនជនសង្ស័យ
ឈ្មោះទី យៀង ភេទស្រី អាយុ៤៣ឆ្នាំនិង
ឈ្មោះ ហុង ម៉េង ភេទប្រុសអាយតុ១៦ឆ្នាំ នៅបន្ទប់ជួលស្ថិតភូមិក្បាលស្ពាន១សង្កាត់និងក្រុងប៉ោយប៉ែត។
កម្លាំងជំនាញរឹបអូសវត្ថុតាងមានចំនួន២វ៉ាលីសង្ស័យថាមានសារធាតុញៀន។និង
បន្តបង្ក្រាបទីតាំងទី២ឃាត់ខ្លួន
ឈ្មោះ សេង ដាលីសិទ្ធិ( ហៅចិន) ភេទប្រុសអាយុ៤០ឆ្នាំស្នាក់នៅបន្ទប់ជួលស្ថិត ភូមិប៉ាលិលេយ្យ១សង្កាត់និងក្រុងប៉ោយប៉ែតនិងរឹបអូសវត្ថុតាងបាន កេស ដែកចំនួន១ដាក់គ្រឿងញៀន។
ក្រោយពេលមន្ត្រីការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យសហការជាមួយមន្ទីរប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃបានចុះប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ស្រីម្នាក់និងវត្ថុតាងគ្រឿងញៀនចំនួន២វ៉ាលី និង១កេសដែកដែលមានគ្រឿងញៀនយ៉ាងសន្ធឹកសន្ធាប់ដែលមិនទាន់បានរាប់និងត្រូវអនុវត្តបន្តហើយរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីដើម្បីចាត់ការបន្តទៅតាមនិតិវិធីច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *