កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ សហការបង្ក្រាបការទន្ទ្រានកាន់កាប់ដីរដ្ឋ


ពោធិ៍សាត់៖ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ កម្លាំងអាវុធហត្ថដឹកនាំដោយលោក វរសេនីយ៍ឯក ពុទ្ធ លី មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងអនុគណៈកម្មការជាតិបង្ក្រាបបទល្មើសធនធានធម្មជាតិ ដឹកនាំដោយឯកឧត្តម គិត សុផា អភិបាលរងខេត្ត បានចុះបង្ក្រាបបទល្មើសកាប់ទន្ទ្រានព្រៃយកដីរដ្ឋធ្វើជាកម្មសិទ្ធនៅឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយបានធ្វើកិច្ចសន្យាឲ្យរុះរើរោងដោយខ្លួនឯងចំនួន ៩ទីតាំង, ដកហូតរណាយន្ត ៥គ្រឿង, អន្ទាក់សត្វ ១០០អន្ទាក់, ដុំឆក់សត្វ១ដុំ និងកម្ទេចសំណង់ឈើកំពុងសាងសង់ ៣រោង ផងដែរ។
បច្ចុប្បន្នវត្ថុតាងប្រគល់ឲ្យស្នាក់ការអង្គការសម្ព័ន្ធមិត្តសត្វព្រៃ(វ៉ាយអេត)រវៀង៕ ដោយ ប៊ុនថុន

You might like

Leave a Reply

Your email address will not be published. Required fields are marked *