ត្រូវឆ្លើយថាទេចំពោះគ្រឿងញៀនបំផ្លាញជីវិតអ្នកនឹងនិងក្រុមគ្រួសាររបស់អ្នកមិនតែប៉ុណ្ណោះលំនៅដ្ឋានក៏ត្រូវឆេះខ្ទេចខ្ទីគ្មានទីជម្រក

ខេត្តស្ទឹងត្រែង:យុវជនម្នាក់ប្រើប្រាស់គ្រឿងញៀនធ្វើឲ្យវង្វេងបាត់បង់ស្មារតីមិនតែប៉ុណ្ណោះធ្វើឲ្យសតិមិនប្រក្រតី ដុតផ្ទះរបស់ខ្លួនចោលពេលដែលឪពុកម្ដាយមិននៅផ្ទះ។
យុវជនថ្នាំខាងលើ បានដុតផ្ទះខ្លួនឯងកាលពីវេលាម៉ោង ៤និង០០បាទីទៀបភ្លឺ ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២០ស្ថិតក្នុងភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុង. ខេត្តស្ទឹងត្រែង។
សមត្ថកិច្ចបានឲ្យដឹងថា:ផ្ទះដែលត្រូវបានអគ្គីភ័យឆាបឆេះនោះ មានទំហំ ១០គុណ ១០ម៉ែត្រសង់អំពីឈើប្រក់ស័ង្កសី(ផ្ទះទាមសង់ផ្ទាល់ដី)ដែលមានម្ចាស់ផ្ទះឈ្មោះម៉ា ឡាំ ភេទប្រុសអាយុ៦៦ឆ្នាំ ប្រពន្ធឈ្មោះអឿន ស្រីមុំអាយុ ៣៩ ឆ្នាំ ជនបង្កដុតផ្ទះខ្លួនឯងនោះត្រូវជាកូនបង្កើតមានឈ្មោះចៅ ឡេងសេង ភេទប្រុសអាយុ 35 ឆ្នាំ(បែកថ្នាំ)មានទីលំនៅបច្ចុប្បន្ន ភូមិ ឃុំកើតហេតុខាងលើ។
សមត្ថកិច្ចបានបន្តឲ្យដឹងទៀតថា:ផ្ទះដែលឆេះនោះរងខូចខាតទាំងស្រុង និងមាន:ទូរចំនួន ២ និងសម្ភារៈប្រាស់ប្រចាំថ្ងៃមួយចំនួន។
សមត្ថកិច្ចបន្តថាផ្ទះដែលរងការឆាបឆេះនោះបង្កឡើងដោយកូនប្រុសឈ្មោះ ចៅឡេងសេង ជាអ្នកដុត ដោយកូននោះមានសតិមិនគ្រប់ហើយមកមិនគ្រប់បែកថ្នាំ នៅពេលនោះឪពុកម្ដាយមិនបាននៅផ្ទះ កូននៅម្នាក់ឯង។
ក្រោយទទួលបានព័ត៌មានថាមានអគ្គីភ័យឆាប់ឆេះឮ កម្លាំងប្រចាំការរបស់ស្នងការដ្ឋាននគរបាលខេត្ត បានយករថយន្តពន្លត់អគ្គីភ័យចំនួនពីរគ្រឿងចេញធ្វើអន្តរាគមន៍ជាបន្ទាន់ប្រើប្រាស់ទឹកអស់០៤ឡានទើបរលត់ទាំង
ស្រុងនិងទប់ស្កាត់មិនឲ្យឆេះរាល
ដាលដល់ផ្ទះអ្នកជិតខាងឡើយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *