កម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការនគរបាលក្រុងសៀមរាបសហការជាមួយប៉ុស្តិ៍រដ្ឋបាលសង្កាត់គោកចកចុះបង្ក្រាបករណីប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន ៥នាក់

ខេត្តសៀមរាប៖នៅថ្ងៃទី១២ខែ ធ្នូ ឆ្នាំ២០២០ វេលាម៉ោង១០ និង ១០នាទីកម្លាំងកម្លាំងជំនាញបង្ក្រាបគ្រឿងញៀក្រុងសៀមរាបសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលគោកចក ចុះធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ស្រី ០៣នាក់ ដូចមានឈ្មោះខាងក្រោម។

ទី១ឈ្មោះ សុខ សំអូន ភេទប្រុស អាយុ២៧ឆ្នាំ លំនៅបច្ចុប្បន្នភូមិសំរោង ឃុំសំរោង ស្រុក សូទ្រនិគម ខេត្ត សៀមរាប
ទី២ឈ្មោះ សូវ ណាវិន ភេទ ស្រី អាយុ ១៨ឆ្នាំ រស់នៅភូមិ វាល សង្កាត់គោកចក
ទី៣ឈ្មោះ ជា សុភា ភេទ ប្រុស អាយុ ១៩ឆ្នាំ
ទី៤ឈ្មោះ សឿត សាវ៉ៃ ភេទស្រី អាយុ ១៨ឆ្នាំ លំនៅបច្ចុប្បន្ន ភូមិ វាល
ទី៥ឈ្មោះ អៀម វ៉ុន ភេទ ស្រីអាយុ ៤១ឆ្នាំអ្នកទាំងអស់រស់នៅ ភូមិ ភូមិ វាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។

ក្នុងករណីចុះប្រតិបត្តិការបង្ក្រាបនេះនេះផងដែលជនសង្ស័យកំពុងប្រមូលផ្ដុំនៅក្នុងបន្ទប់ជុំគ្នា ប្រើប្រាស់គ្រឿងញៀន កម្លាំងបាននាំខ្លួនជនសង្ស័យខាងលើមកប៉ុស្តិ៍ដើម្បីសួរនាំនិង ធ្វើតេស៍ទឹកនោមមានសញ្ញាវិជ្ជមានទាំង០៥នាក់ ហើយបានបញ្ជូនជនសង្ស័យទាំង០៥ ទៅអធិការនគរបាលក្រុងសៀមរាបដើម្បីចាត់ការបន្តនីតិវិធី៕(ដោយសឿនវ៉ាន់ម៉ាន់លី)

You might like

Leave a Reply

Your email address will not be published. Required fields are marked *