ដោយ អនុវត្តន៍ តាម ការ ណែនាំ បញ្ជា ផ្ទាល់ ពី ឯកឧត្ដម ឧត្ដមសេនីយ៍ ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជា លោក វរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរង ផែនការងារ នគរបាល ព្រហ្មទណ្ឌ នឹង មាន ការ សម្របសម្រួល ទៅលេី នីតិវិធី ពី ឯកឧត្ដម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញា នៃ អយ្យការ អមសាលា ដំបូង

ខេត្តបាត់ដំបង នៅ ថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០២០ វេលាម៉ោង ១៤:៥០ នាទី នៅ ចំណុច ភូមិអូរ ញ ឃុំ បឹងព្រីង ស្រុក ថ្មគោល ខេត្ត បាត់ដំបង លោលោកវរសេនីយ៍ឯក( ឈឿង គឹមសុង )នាយការិយាល័យ នគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាល បាន ដឹកនាំ កម្លាំង ជំនាញ សហការ ជាមួយ ក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប ចុះ ប្រតិបត្តិការ បង្ក្រាប ករណី លេងល្បែង ស៊ីសង ( ភ្នាល់ អាប៉ោង ) ក្នុងករណី ជាក់ស្ដែងនឹង បាន ធ្វេីការ នាំខ្លួន មនុស្ស ចំនួន ០៧ នាក់ យកមកការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការផ្ទាល់ខេត្តបាត់ដំបងដើម្បីបន្តការសាកសួរ។ក្រុមញៀនល្បែងទី ១ដែលជាម្ចាស់ផ្ទះមាន

ឈ្មោះ ( ចៅ វ៉ាន់ ) ភេទ ប្រុស អាយុ ៤២ ឆ្នាំ រស់ នៅ ភូមិ អូរ ញ ឃុំ បឹង ព្រីង ស្រុក ថ្មគោល ខេត្ត បាត់ដំបង ។
ឈ្មោះ ( ធា បូ ណា )ភេទ ប្រុស អាយុ ៦០ ឆ្នាំ រស់ នៅ ភូមិ គោក ដូង ស្រុក ឯក ភ្នំ ខេត្ត បាត់ដំបង ។
ឈ្មោះ (កឹម វ៉ា ) ភេទ ប្រុស អាយុ ៦៥ ឆ្នាំ រស់ នៅ ភូមិ កំពង់ ក្របី សង្កាត់ ស្វាយ ប៉ោ ក្រុង បាត់ដំបង ខេត្ត បាត់ដំបង ។
ឈ្មោះ (ទូច តុលា ) ភេទ ប្រុស អាយុ ៥០ ឆ្នាំ រស់ នៅ ភូមិ បឹង ព្រីង ឃុំ បឹង ព្រីង ស្រុក ថ្មគោល ខេត្ត បាត់ដំបង ។
ឈ្មោះ (ផន ចំរើន ភេទ ) ប្រុស អាយុ ៤៧ ឆ្នាំ រ ស់ នៅ ភូមិ ភ្នំ ប្រសាទ ឃុំ ភ្នំ ធំ ស្រុក មង្គលបូរី ខេត្ត បន្ទាយមានជ័យ ។
ឈ្មោះ (កៅ ហហូវ) ភេទ ប្រុស អាយុ ៦០ ឆ្នាំ រស់ នៅ ភូមិ សឿ ឃុំ សឿ ស្រុក មង្គលបូរី ខេត្ត បន្ទាយមានជ័យ ។
ឈ្មោះ ( បូ ណា រី ) ភេទ ប្រុស អាយុ ៥១ ឆ្នាំ រស់ នៅ ភូមិ អូរ ឫស្សី ក្រុង សំរោង ខេត្ត ឧត្ដរមានជ័យ ។

វត្ថុ តាង ដើរសមត្ថកិច្ចចាប់យកបានរួមមាន ៖
– បៀរ ចំនួន ០៣ ហ៊ូ
– គ្រាប់មេ អាប៉ោង ចំនួន ០២ គ្រាប់
– ផ្តិល គ្រប គ្រាប់ អាប៉ោង ចំនួន ០១
– ចាន សម្រាប់ បាញ់ គ្រាប់ អាប៉ោង ចំនួន ០១
– ឈេីឫស្សីសម្រាប់ សង្កត់ លុយ ចំនួន ០៥
– ចាន ដាក់ ដី សម្រាប់ ទ្រ ចាន បាញ់អាប៉ោង ចំនួន ០១
– ឧបករណ៍ សម្រាប់ កិប នឹង គ្រាប់ កិប ចំនួន ០១
– មនុស្ស ចំនួន ០៧ នាក់
– ម៉ូតូ ចំនួន ០៤ គ្រឿង

បច្ចុប្បន្ន កម្លាំង ការិយាល័យ ជំនាញ កំពុង ធ្វេីការ កសាងសំណុំរឿង ដេីម្បី បញ្ជូន ទៅ សាលាដំបូង ខេត្ត បាត់ដំបង ចាត់ការ បន្ត តាមនីតិវិធីច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *