នារីស្រស់ស្អាតវ័យ១៧ឆ្នាំម្នាក់ខូចចិត្ត ប៉ុនប៉ង់លោតសម្លាប់ខ្លួន ពីលើស្ពានអាកាសស្ទឹងមានជ័យ ក្រោយពេលបែកធ្លាយរឿង

ភ្នំពេញ: ហេតុការណ៍បង្ករការភ្ញាក់ផ្អើលបានកើតឡើងនៅ កាលវេលាម៉ោង ១និង២០នាទីយប់រំលងអធ្រាតឈានចូល ថ្ងៃអាទិត្យទី១៣ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅចំណុចលើស្ពានអាកាសស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
នារីស្រស់ស្អាតវ័យក្មេងអាយុ ១៧ ឆ្នាំម្នាក់បានខូចចិត្តបម្រុងលោតទឹកសម្លាប់ខ្លួនពីលើស្ពានអាកាសស្ទឹងមានជ័យនេះមានឈ្មោះ (គឹម ឡេង) មុខរបរ ធ្វើការនៅហាងមួយកន្លែង ស្នាក់ជិតស្ទូតឌីយោ ប៉ុស្តិ៍បាយ័ន សង្កាត់ស្ទឹងមានជ័យ១ មានស្រុកកំណើតនៅ ខេត្តបន្ទាយមានជ័យ។
តាមប្រភពសំដីនារីនេះបានឲ្យដឹងថា៖ មុនពេលកើតរូបនាងចូលរួមកម្មវិធីផឹកស៊ីយ៉ាងសប្បាយជួបជុំគ្នាជាមួយម្ចាស់ហាង ដោយមានសង្សាររបស់ខ្លួនចូលរួមដែរ ខណ: ពេលស្រវឹងស្រឿងស្រាប់តែបានបែកធ្លាយថា សង្សាររបស់ខ្លួនមានប្រពន្ធនិងកូនទៅហើយទើបនាងខូចចិត្ត ស្អិតទ្រូង និយាយលេងរួចបានដើរស្រែកយំពីកន្លែងផឹកស៊ី ដើរសំដៅមកលោតទឹកធ្វើអត្តឃាតសម្លាប់ខ្លួនពីលើស្ពាន ដើម្បីបញ្ចប់ជីវិតតែ ប៉ុន្តែត្រូវបានសមត្ថកិច្ចឃាត់ទាន់ពេលវេលា នឹងបានដឹកតាមកង់បីយកមកប៉ុស្តិ៍ដើម្បីឲ្យស្ងប់ចិត្តនឹងធ្វើការសាកសួរបន្ត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *