រថយន្តដឹកទំនិញបេីកលឿនបែកកង់រេចង្កូតបុករៈចិញ្ចើមផ្លូវក្រឡាប់ផ្ងារជើងបង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹកព្រលឹម

ភ្នំពេញ ៖ រថយន្តឃ្លប់ដឹកទំនិញមួយគ្រឿង ខណៈកំពុងបើកបរក្នុងល្បឿនលឿនស្រាប់តែ បែកកង់មុខខាងស្តាំបាន រេចង្កូតកៀររនាំងដែក ៥ប្រឡោះ រួចក្រឡាប់បោកលើរបង រនាំងដែក របស់អាកាសយាន្តដ្ឋានអរន្តជាតិភ្នំពេញ ផ្ងារជើងឡើងលើ ដាច់កង់មុខ របូតចេញមកក្រៅអស់ សំណាងមិនមានមនុស្សរងរបួសនោះទេបង្កការភ្ញាក់ផ្អើលព្រឹកព្រលឹមហេតុការនេះបានកើតឡើង កាលពីវេលាម៉ោង៤និង៣០នាទីព្រឹក ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅ តាមមហាវិថីសហព័ន្ធរុស្សុី ភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មានរថយន្តកូរ៉េឃ្លប់ដឹកទំនិញមួយគ្រឿងពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-6539 បានធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុស្រាប់តែបែកកង់បណ្តាលឲ្យរេចង្កូងទៅបុករនាំងដែកដែលនៅអមតាមបណ្តោយផ្លូងខាងលើបាក់អស់ជាច្រើនផ្ទាំងរួចក្រឡាប់បើផ្ងារជើងតែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់ទីតាំងខាងលើរួចរាយការណ៍ទៅជំនាញចរាចរណ៍ស្នងការដ្ឋានរាជធានីភ្នំពេញចុះមកធ្វើការវាស់វែងរួចយកទៅរក្សាទុកដើម្បីរង់ចាំការដោះស្រាយបន្តនៅពេលក្រោយ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *