កម្លាំងកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ឃាត់ខ្លួនព្រះសង្ឃក្លែងក្លាយ ១អង្គ ខណៈដើរនិមន្តបិណ្ឌបាតបណ្តើរ លួចប្រើប្រាស់គ្រឿងញៀនបណ្តើរ

ខេត្តបន្ទាយមានជ័យ ៖ កាលពីវេលាម៉ោង ៦និង០០ នាទី ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា៖នៅក្នុងភូមិព្រះពន្លា សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានលោកសង្ឃ ១អង្គ បាននិមន្តបិណ្ឌបាត ហើយលួចប្រើប្រាស់គ្រឿងញៀនទៀតផង។ ភ្លាមៗនោះលោក វារៈសេនីយ៍ត្រី (យ៉ាន់ សុវណ្ណ) មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង មូលដ្ឋាន បានដឹកនាំកម្លាំងចុះប្រតិបត្តិការបង្រ្កាប និងឃាត់ខ្លួនព្រះសង្ឃក្លែងក្លាយនោះតែម្តង ហើយដកហូតបានថ្នាំញៀន ពណ៌លឿង ចំនួន ០២គ្រាប់ ទូរស័ព្ទដៃ ០១គ្រឿង ប្រាក់ខ្មែរចំនួន ៤០ម៉ឺនរៀល និងស្រោមសំបុត្រអញ្ជើញចូលរួមកសាងវត្តមួយចំនួន រួចបញ្ជូនមកមន្ទីរធម្មការ និងសាសនាខេត្តដើម្បីសួរនាំ។

លោក វីរសេនីយ៍ត្រី(យ៉ាន់ សុវណ្ណ) បានប្រាប់អ្នកសាព័ត៌មានយើងឱ្យដឹងថា សង្ឃ០១អង្គនោះមានឈ្មោះ យ៉ុក សុខទិ ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិស្រះខ្វៅ ឃុំបាក់ហុយ ស្រុកកំរៀង ខេត្តបាត់ដំបង។បច្ចុប្បន្នសង្ឃក្លែងក្លាយត្រូវបានកម្លាំងមូលដ្ឋានក្រុងសេរីសុភ័ណ្ឌបញ្ជូនឲ្យទៅ មន្ត្រីមន្ទីរធម្មកានិងសាសនាខេត្ត សួរនាំរួចមកទើបដឹងថា សង្ឃ០១អង្គនេះក្លែងក្លាយ ដោយគ្មានអ្វីជាសម្គាល់ខ្លួនឡើយ ហើយក៏បានធ្វើពិធីផ្សឹកនៅវត្តសមាធិផល ដោយមានការចូលរួមទាំងមន្ត្រីសង្ឃ និងធម្មការ មន្ត្រីសង្ឃវត្តសមាធិផល រួចប្រគល់មកឱ្យកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុង ដើម្បីចាត់ការតាមនីតិវិធី។ បន្ទាប់មកកម្លាំងជំនាញបទល្មើសគ្រឿងញៀន ក្រុង កសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យចាត់ការបន្ត។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញការិយាល័យបទល្មើសគ្រឿងញៀន ខេត្តបញ្ជូនទៅសាលាដំបូងដើម្បីចាត់ការតាមផ្លូវច្បាប់ហើយនៅព្រឹកថ្ងៃអាទិត្យ ទី១៣ ខែធ្នូ ឆ្នាំ២០២០៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *