លោក វរសេនីយ៍ឯក សៅ សារឿនអធិការនគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំង ដើរល្បាត នៅក្នុងភូមិសាស្ត្រ ក្រុងដើម្បីរក្សាការពារសន្តិសុខនៅក្នុងមូលដ្ឋាន

ខេត្ដបន្ទាយមានជ័យ៖ នាយប់ថ្ងៃទី ៩ ខែ ឆ្នូ ឆ្នាំ ២០២០ នៅវេលាម៉ោង២២និង០០នាទី ដោយមានការ ចង្អុលបង្ហាញពីលោក ឧត្ដម សេនីយ៍ ទោ( សិទ្ធិ ឡោះ) ស្នងការ នគរបាលខេត្ដបន្ទាយមានជ័យ
លោក វរ សេនីយ៍ឯក (សៅ សារឿន) អធិការ នគរបាល ក្រុងប៉ោយប៉ែត បានដឹកនាំ កំលាំងចុះល្បាតរក្សាការពារ សន្ដិសុខសុវត្ថិភាព នឹងទប់ស្កាត់បទល្មេីសផ្សេងៗជូនបងប្អូនប្រជាពល រដ្ឋ នៅក្នុងភូមិសាស្រ្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោក(សៅ សារឿន) ក៏បានធ្វេីការណែនាំឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវតែពាក់ម៉ាស់ លាងសម្អាតដៃជាមួយជែល ឬអាល់កុល ឲ្យបានញឹកញាប់ និងវិធានការការពារ បង្ការ និងទប់ស្កាត់ ការឆ្លងរាលដាលនូវឆ្លងជំងឺកូវីត១៩ ដោយអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួន ។

ជាមួយគ្នានោះ លោក (សៅ សារឿន) ក៏បានសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានក្រុងប៉ោយប៉ែតទាំងអស់ សូមមេត្តាជួយសហការណ៍ និងផ្តល់ព័ត៌មាន ជូនមកកម្លាំងសមត្ថកិច្ចផង ប្រសិនបើបងប្អូនដឹងថាមានក្មេងទំនើងប្រ មូលផ្តុំគ្នាប្រើប្រាស់នូវសារធាតុ ញៀន ឬប្រព្រឹត្តអំពើអ្វីមួយផ្ទុយទៅ នឹងផ្លូវច្បាប់. និងបទល្មើសផ្សេងៗដើម្បីឲ្យកម្លាំងរបស់លោកចុះទៅបង្ក្រាបឲ្យ បាន ទាន់ពេ លវេលា ឫបងប្អូនអាចទំនាក់ទំនងមកនគរបាលក្រុងប៉ោយប៉ែតតាមរយះលេខទូរសព្ទ័Tel: (0977780164)សម្រាប់បម្រើការជូនប្រជាពលរដ្ឋ 24 ម៉ោងលើ 24 ម៉ោង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *