លោកឧត្តមសេនីយ៍ត្រី ហួម ខ្វែក មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបាត់ដំបង អមដំណើរដោយលោកមេបញ្ជាការរង នាយការិយាល័យ អញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខលោក ងួន ពៅ ជាយោធិនចូលនិវត្តដែលមានជំងឺកំពុងសំរាកព្យាបាល

បាត់ដំបង:ថ្ងៃព្រហស្បតិ៍ ១០រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ត្រី (ហួម ខ្វែក( មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបាត់ដំបង អមដំណើរដោយលោកមេបញ្ជា
ការរង នាយការិយាល័យ អញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខលោក (ងួន ពៅ) ជាយោធិនចូលនិវត្តដែលមានជំងឺកំពុងសំរាកព្យាបាលនៅផ្ទះ។

ក្នុងឱកាសនោះលោកមេបញ្ជាការ មេបញ្ជាការរង នាយការិយាល័យ បានឧបត្ថម្ភថវិកាចំនួន ៤០០,០០០រៀល ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ មី២កេះ ត្រីខ២យួរ និងអង្ករ ១៥០គ.ក្រ ក្នុងនោះអង្ករ ១០០គ.ក្រ ជាអំណោយឯកឧត្តម( ហ៊ុន ម៉ាណែត) និងលោកជំទាវ តាមរយៈឯកឧត្តម ឧត្តមសេនីយ៍ឯក( អ៊ុក ឃ្នួច) អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ ទុកជាការចែករំលែកសម្រាលបន្ទុកក្នុងការសម្រាកព្យាបាលជំងឺផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *