នគរបាលនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន ចូលពីប្រេសថៃមកកម្ពុជាធ្វើ ការឃាត់ ខ្លួនបុរសជនជាតិថៃម្នាក់ និងរឹគ្រឿងញៀន ៥០ គីឡូក្រាម

ភ្នំពេញ៖​ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ២:៤០នាទីជិតភ្លឺ កម្លាំងជំនាញ (ក៩)របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី យិន បញ្ញារិទ្ធ នាយករងមន្ទីរ និង លោកវរសេនីយ៍ឯក (ដុស សុវឌ្ឍន:) នាយការិយាល័យ ព្រមទាំងមានការសម្របសម្រួល ពីលោក (អ៊ុ សុភ័ក្តិ) ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបើកការស៊ើបអង្កេត ស្រាវជ្រាវ បង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន ចូលពីថៃមកកម្ពុជា នៅចំណុចក្បែរ វិមានឈ្នះឈ្នះ ស្ថិតក្នុងសង្កាត់ព្រែកតាសេក ខ័ណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
-លទ្ធផល:
-ចាប់ខ្លួន:ជនសង្ស័យ ០១នាក់:
-ឈ្មោះ សុរ:ឆៃ ខាំកែវ(SURACHAI KHAMKAEW) ហៅ នឹង ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិ ថៃ កាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិថៃ លេខ ១ ៥៧៩៩ ៥៤៣២៨ ៩៣ ២ ។
-វត្ថុតាងដែលសមត្ថកិច្ចចាប់យកបាន :
-សារធាតុញៀន ប្រភេទម៉េតំហ្វេតាមីនICE ៥០កញ្ចប់ធំ ទម្ងន់ប្រមាណ ៥០គីឡូក្រាម និង
៨០,២៤ ក្រាម។
-រថយន្តធុន LEXUS៤៧០ ព៌ណទឹកមាស ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2M-7875។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងចខាងលើ សមត្ថកិច្ចជំនាញកំពុងកសាងសំណុំ រឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការបន្តតាមនីតិវិធី៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *