ករណីគ្រោះថ្នាក់ចរាចរណ៍បង្កដោយរថយន្តនីសាន់ណាវរ៉ាពណ៌ត្រេអ៊ីពាក់ស្លាកលេខ.ខ.ម.បើកបរដោយគេស្គាល់ឈ្មោះលោកឧត្តមសេនីយ៍ត្រី ជុំសេដ្ធា នៅអង្គភាពកងពលថ្មើរជើងលេខ 51បណ្ដាលឲ្យរងរបួសធ្ងន់

 

បន្ទាយមានជ័យ: ថ្ងៃព្រហស្បតិ៍១០រោច ខែមិគសិរឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនិងថ្ងៃទី ១០.ខែធ្នូ ឆ្នាំ.២០មក២០ នៅវេលាម៉ោង ១៧ និង ៣០នាទី លើផ្លូវជាតិលេខ៥ ត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ 377-378ស្ថិតនៅ ភូមិសូរិយាថ្មី ឃុំកូប.ស្រុកអូរជ្រៅ.ខេត្ត បន្ទាយមានជ័យ ។
លោកវរសេនីយ៍សេស វិបុល អធិការនគរបាលស្រុកអូរជ្រៅបានឲ្យដឹងថានៅមុនពេលកើតហេតុនោះមានរថយន្តឃ្លុបព៌ណត្រេអ៊ី ពាក់ ស្លាក លេខ ខេមរៈ ភូមិន្ទ 07,2-3405 បើកក្នុងល្បឿនលឿនពីទិសខាងកើតទៅលិច លុះបើកមកដល់កន្លែងកើតហេតុ
បានឡើងជែងរថយន្តធុន ធំហើយបានមកកៀរថយន្តកូរ៉េដែលបើកបរ មានគោលដៅច្រាសទិសគ្នា មានទិសដៅពីទិសកើតទៅលិចនិងជ្រុលទៅបុកបង្កោលខ្សែភ្លើងនៅខាងឆ្វេងដៃ.បណ្តាលឱ្យអ្នកបើកបររបួសធ្ងន់ មានឈ្មោះ(ជុំ សេដ្ធា)ភេទប្រុសអាយុ៥៨ឆ្នាំមានឋានៈជាឧត្តមសេនីយ៍ត្រី.មេបញ្ជាការរងផ្នែក សេនាធិការកងពលលេខ51បានបញ្ជួនទៅនៅមន្ទីរពេទ្យកងពលលេខ51.ស្រុកព្រះនេត្រព្រះខេត្តបន្ទាយមមានជ័យ។បច្ចុប្បន្នរថយន្តនិងវត្ថុតាងត្រូវសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកស្រុកអូរជ្រៅយកមករក្សាទុកដើម្បីចាំធ្វើការដោះស្រាយនៅពេលក្រោយទៅតាមនីតិវិធី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *