និស្សិតនាយទាហានទ័ពជើងគោកជំនាន់ទី៩ ដឹកនាំដោយលោកវរសេនីយ៍ត្រី រិប ឃ្លោក គ្រូដឹកនាំសរសេរនិក្ខេបបទ និងលោកអនុសេនីយ៍ឯក ប៊ុន ធឿន មេបញ្ជាការកងអនុសេនាធំទី១ បានចូលរួមចុះចែកអំណោយសប្បុរសធម៌ជួយប្រជាជនដែលមានជីវភាពខ្វះខាតចំនួន៧គ្រួសារ

បាត់ដំបង:សំពៅលូននាថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០
វេលាម៉ោង៧:៣០នាទី និស្សិតនាយទាហានទ័ពជើងគោកជំនាន់ទី៩ ចំនួន៤៧នាក់ ដែលដឹកនាំដោយលោកវរសេនីយ៍ត្រី (រិប ឃ្លោក) គ្រូដឹកនាំសរសេរនិក្ខេបបទ និងលោកអនុសេនីយ៍ឯក (ប៊ុន ធឿន) មេបញ្ជាការកងអនុសេនាធំទី១ បានចូលរួមការងារចុះជួយចែកអំណោយសប្បុរសធម៌ជួយប្រជាជនដែលមានជីវភាពខ្វះខាតចំនួន៧គ្រួសារ ដោយមួយគ្រួសារទទួលបាន អង្ករ១ការ៉ុង ទឹកត្រី១យួរ មី១កេះ និងថវិការចំនួន៥មុឺនរៀល ដែលមានឈ្មោះដូចខាងក្រោម៖
• គ្រួសារទី១ ឈ្មោះ (អូន ជា) ភេទស្រី រស់នៅភូមិរស្មី ឃុំជ្រៃសីម៉ា ស្រុកសំពៅលូន ខេត្តបាត់ដំបង។
• គ្រួសារទី២ ឈ្មោះ (អ៊ួច ភាព) ភេទប្រុស រស់នៅភូមិរស្មី ឃុំជ្រៃសីម៉ា ។
• គ្រួសារទី៣ ឈ្មោះ (ទេព គឿន) ភេទស្រី រស់នៅភូមិចំបក់ ឃុំជ្រៃសីម៉ា ។
• គ្រួសារទី៤ ឈ្មោះ (សួស ឌុយ) ភេទស្រី រស់នៅភូមិចំបក់ ឃុំជ្រៃសីម៉ា ។
• គ្រួសារទី៥ ឈ្មោះ (ហ៊ិន ហ៊ឹម) ភេទប្រុសរស់នៅភូមិគីឡូ៩ ឃុំជ្រៃសីម៉ា ស្រុក ។
• គ្រួសារទី៦ ឈ្មោះ (យុន វុទ្ធី) ភេទប្រុសរស់នៅភូមិគីឡូ៩ ឃុំជ្រៃសីម៉ា ។
•និងគ្រួសារទី៧ ឈ្មោះ (តូច ឃុន ដាវ៉ាន់)អ្នកទាំងអស់ រស់នៅភូមិចំបក់ ឃុំជ្រៃសីម៉ា ស្រុក សំពៅលូន ខេត្តបាត់ដំបង។គួរបញ្ជាក់និស្សិតចំនួន ៤៧ នាក់ដែល
ចុះកម្មសិក្សាកាលពីថ្ងៃទី ១១ ខែវិច្ឆិកាឆ្នាំ ២០២០ស្រាវជ្រាវតាមបន្ទាត់ព្រំដែន នៅកងអនុសេនាធំទី១ ផ្នែកសឹករងសំពៅលូន រយះពេលមួយខែខែហើយត្រូវបានបញ្ចប់ដោយជោគជ័យនៅថ្ងៃទី ៨ខែធ្នូ ឆ្នាំ២០២០បានវិលត្រឡប់ទៅវិទ្យា ស្ថាន ទ័ព ជើងគោកដើម្បីបំពេញការសិក្សាបន្ថែមទៀត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *