ឯកឧត្តម ស សុខា និងឯកឧត្តម ស រដ្ឋា ផ្តល់ម៉ាស់ សាប៊ូនិងជេលលាងដៃ ដល់អធិការដ្ឋានគរ បាលស្រុករតនមណ្ឌល


បាត់ដំបង:នៅព្រឹក ថ្ងៃចន្ទ ៧រោច ខែមិគសិរ ឆ្នាំជូត ទោ ស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០ ២០ ដើម្បីរួមចំណែកក្នុងកិច្ចការពារនិងបង្ការករ ណីឆ្លងជម្ងឺCovic-19 ឯកឧត្តម ស សុខា រដ្ឋលេ ខាធិការក្រសួងអប់រំ យុវជននិងកីឡា អនុប្រធាន (ស.ស.យ.ក)ថ្នាក់កណ្តាលទទួលបន្ទុកខេត្តព្រៃ វែង ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ និងឯកឧត្តម ស រដ្ឋា ប្រធានសហភាពសហព័ន្ធយុវ ជនកម្ពុជាខេត្ដបាត់ដំបបានចាត់តំណាងនាំយក ម៉ាស់ចំនួន២០ប្រអប់ស្មើនឹងចំនួន ១.០០០ម៉ាស់ សា ប៊ូលាងដៃចំនួន ៣៥ដុំ ជេលលាងដៃចំនួន ១០ដប មកប្រគល់ជូនដល់អធិការដ្ឋាននគរបាលស្រុករតនមណ្ឌល ដែលមានលោកវរសេ នីយ៍ឯក សន និល ជាអធិការនគរបាលស្រុកដើម្បីបានចាត់ចែងប្រើប្រាស់រួមក្នុងអង្គភាពក៏ដូចជាជូនដល់មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលបានប្រើ ប្រាស់ ក្នុងការបង្ការខ្លួនពីករណីឆ្លងជម្ងឺCovid -19 ។

ក្នុងពេលជាមួយគ្នានោះក្រុមការងារគ្រួសារ (ស.ស.យ.ក) ស្រុករតនណ្ឌលរួមជាមួយកង កម្លាំងនគរបាលបានយកផ្ទាំងផ្សព្វផ្សាយទាក់ទងនឹងករណីជម្ងឺឆ្លងCovid-19 ទៅផ្សព្វ ផ្សាយបង្ហាញមហាជនបានយល់ដឹងនៅឃុំស្តៅ ឃុំអណ្តើកហែប ឃុំផ្លូវមាស និងឃុំរស្មីសង្ហារ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *