លោកវរសេនីយ៍ឯក ឡុង យោធាវីរៈ អធិការនគរបាលស្រុកឯកភ្នំ បានដឹកនាំកងកម្លាំងក្នុងអង្គភាពរួមជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបា ល កោះជីវាំងចូលរួមក្នុងសកម្មភាពបង្រ្កាប បទ ល្មើសនេសាទដោយខុសច្បាប់

បាត់ដំបង:នៅព្រឹកថ្ងៃទី ៤ ខែ ធ្នូ ឆ្នាំ ២០២០ នេះដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបា ត់ដំបង លោកវរសេនីយ៍ឯក ឡុង យោធាវីរៈ អធិការនគរបាលស្រុកឯកភ្នំ បានដឹកនាំកងកម្លាំងក្នុងអង្គភាពរួមជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបា ល កោះជីវាំងចូលរួមក្នុងសកម្មភាពបង្រ្កាប បទ ល្មើសនេសាទដោយខុសច្បាប់នៅចំណុចបឹង ន រាអូរក្របីស្អុយ(អតីតឡូតិ៍លេខ០២ បាត់ដំបង) ស្ថិត នៅក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ ដំ បង ។

សកម្មភាពបង្ក្រាបនេះដឹកនាំដោយ លោក ម៉ិល សុផល អភិបាលនៃគណៈអភិបាលស្រុក និងជា ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកឯ ក ភ្នំ រួមជាមួយមន្ត្រីផ្នែកជំនាញ និងសមត្ថកិច្ចពាក់ ព័ន្ធ ជាច្រើនទៀត។

ជាលទ្ធផលសម្រេចបានដោយធ្វើការដុតបំផ្លាញ់ចោលនូវសាច់មងប្រវែង៥,៥០០ម៉ែត្រ-បង្កោលឈើចំនួន១,៥០០ដើម-ឡុក សំរាប់ចាប់ត្រីចំនួន ២១ឡុក បានចាក់ប្រលេងត្រីចម្រុះចំនួន ១០០គីឡូ ក្រាមទៅក្នុងទឹកបឹងទន្លេវិញក្រៅពីនោះបានធ្វើ ការអប់រំឱ្យអ្នកប្រព្រឹត្ត តិចតួចឱ្យរុះរើឧបករណ៍ ល្មើសចេញពីក្នុងទឹកវិញដោយខ្លួនឯង និងណែ នាំ ឱ្យបញ្ឈប់សកម្មភាពល្មើសបែបនេះបន្តទៀត រីឯ៝អ្នកប្រព្រឹត្តិល្មើសដោយទ្រង់ទ្រាយធំអាជ្ញាធរ និងសមត្ថកិច្ចជំនាញបានស្រាវជ្រាវកំណត់អត្តស ញ្ញាណ និងកសាងសំណុំរឿងបញ្ជូនទៅតុលា ការ ដើម្បីអនុវត្តទោសនៅពេលខាងមុខ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *