មនុស្សចំនួន ៣៣នាក់ត្រូវបានដឹកទៅ សង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែក ខេត្តដោយពុលស្រាសនិងស្រាថ្នាំ

ខេត្តកំពង់ឆ្នាំង៖ មនុស្ស.ស្រី .ប្រុសចំនួន ៣៣នាក់ត្រូវបានដឹកទៅ សង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង ជា បន្តបន្ទាប់ ដោយសា រពួកគាត់បានផឹកស្រាសនិងស្រាថ្នាំរួចហើយ មានអាការ: ឈឺក្បាល វិលមុខ តឹងទ្រូង ថប់ដង្ហើម និង ក្អួតចង្អោរយ៉ាងខ្លាំង ក្រោយពួកគាត់មកពី បុណ្យសព ដែលស្លាប់ ដោយសារ ពុលទឹក នៅស្រុកទឹក ផុស ។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោងប្រមាណជាង៤ រសៀលថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅភូមិជីប្រង ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។
បើតាមការបញ្ជាក់ របស់លោកវេជ្ជបណ្ឌិត (ប្រាក់ វ៉ុន) ប្រធានមន្ទី សុខាភិបាល ខេត្តកំពង់ឆ្នាំង បានប្រាប់ឲ្យដឹងថា រហូតដល់ ព្រលប់ថ្ងៃនេះ ក្រុមគ្រួពេទ្យ កំពុងជួយ សង្រ្គោះ ដោយដឹក អ្នកជំងឺមកកាន់មន្ទីរពេទ្យ បង្អែកខេត្ត ជាបន្តបន្ទាប់ ។
លោកប្រធានមន្ទីរបានឲ្យដឹងទៀតថា អ្នកជំងឺដែល ដឹកមកដល់ មន្ទីរពេទ្យបង្អែក ខេត្តមានចំនួន ១១នាក់ ហើយអ្នកជំងឺ ដែលមាន អាការៈធ្ងន់ធ្ងរ បានបញ្ជូន ទៅសង្រ្គោះបន្ត នៅភ្នំពេញចំនួន ៤នាក់៕

 

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *