ផ្លូវចំនួន២ខ្សែដែលមាន ប្រវែង៩គីឡូម៉ែត្រត្រូវ ក្រុមការងារកំពុង ធ្វើការជួលជុលឡើងវិញ ដើម្បីសម្រួលដល់ការ ធ្វើដំណើររបស់ ប្រជាពលរដ្ឋ​ក្រោយពី រងការខូចខាតដោយ សារជំនន់ទឹកភ្លៀង

(ខេត្តបន្ទាយមានជ័យ)៖ លោ​ក​ គឹង​ វណ្ណៈ​ អភិបាលរងខេត្ត បន្ទាយមានជ័​យ​ និងជាប្រធានក្រុម ការងារចុះជួយមូលដ្ឋាន ស្រុកថ្មពួក លោក​ សៅ​ នី​ សមាជិកក្រុមការងារ រាជរដ្ឋាភិបាលចុះជួយ ខេត្តបន្ទាយមានជ័យ​ លោក ឌៀប​ ឈួន​ អភិបាលស្រុកថ្មពួក​​ និងលោក​ ខុន​ សុខុម​ ប្រធានមន្ទីរទំនាក់ ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ចបានចុះ ត្រួតពិនិត្យផ្លូវចំនួន២ខ្សែ ដែលមានប្រវែង ៩ គីឡូដែលក្រុមការងារកំពុង ធ្វើការជួលជុលសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ​ ក្រោយពីរងការខូចខាត ដោយសារជំនន់ ទឹកភ្លៀងកាលពីពេល ថ្មីៗកន្លងទៅនៅព្រឹក ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២០ ។

លោ​ក​ គឹង​ វណ្ណៈ បានប្រាប់អ្នកយកព័ត៌មាន ឲ្យដឹងថាផ្លូវដែលក្រុមការងារ កំពុងជួស ជុល នោះមាន២ខ្សែមាន ខ្សែទី១ ត្រង់ចំណុចផ្លូវវិស្វកម្ម​ បំបែកទៅគោកតាទេន​ ភូមិវត្តចាស់​ ឃុំថ្មពួក​ ស្រុកថ្មពួក ដែលមានប្រវែង សរុប៨គីឡូម៉ែត្រ​ តែក្នុងនោះជំនន់ទឹកភ្លៀង បានវាយប្រហារចំណុចៗ ខ្លះនៃប្រវែងផ្លូវពាក់កណ្តាល ប៉ុណ្ណោះខ្សែទី២​ ផ្លូវចូលភូមិតាឡី​ ឃុំគោករមៀត​ ស្រុកថ្មពួក​ ប្រវែងប្រមាណ១គីឡូម៉ែត្រ។

លោក គឹង វណ្ណះបានបញ្ជាក់ឲ្យ ដឹងបន្តទៀតថាក្នុងស្រុក ថ្មពួកនេះហេដ្ឋារចនាសម្ព័ន្ធ មួយចំនួន ក្រោយពីទឹកជំនន់ វាយបុកខ្លាំងកន្លងមក នោះបានរងរនូវការ ខូចខាតយ៉ាងដំណំ ពិសេសគឺផ្លូវ ដែលត្រូវបានទឹក ហូរកាត់ផ្តាច់ ធ្វើឲ្យការធ្វើដណើរដឹក កសិផលរបស់ប្រជាកសិករ ជួបការលំបាកនិងការ ជួយសង្រ្គោះប្រជាពលរដ្ឋ មានជម្ងឺឈឺស្កាត់ត្រូវដឹក មកមន្ទីរពេទ្យជាដើម។

លោកគឹង វណ្ណះ បានបញ្ជាក់ថាឲ្យដឹង បន្តទៀតថាដោយមាន ការណែនាំពីឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ាន ប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះជួយខេត្តបន្ទាយមានជ័យ និងដើម្បីជាការ ឆ្លើយតបនឹងតម្រូវការ ចាំបាច់របស់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរនោះ លោកបានដឹកនាំ ក្រុមការងារជួសជុល ស្តារឡើងវិញ ផ្លូវ២ខ្សែនៅ ឃុំពួក និងឃុំ គោករមៀត ដោយការ រងការខូចខាតប្រវែង ៩គីឡូម៉ែត្រដោយ ទឹកជំនន់កន្លងមកខ្លាំង។

លោក គឹងវណ្ណះបានបញ្ជាក់ទៀត ថាវិកាដែលត្រូវចំណាយ ក្នុងការជួសជុលផ្លូវនេះ ឧបត្ថម្ភពីឯកឧត្តម នាយ ឧត្តមសេនីយ៍​កែ​ គឹមយ៉ាន​ និងលោកជំទាវ ហេមចិត្តាមហា ឧបាសិកាពុទ្ធសាសនូបត្ថម្ភ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន៕ ដោយ៨៩

You might like

Leave a Reply

Your email address will not be published. Required fields are marked *