ម្តាយនាំកូនទៅមើលស្រែ ចៃដន់ស្រាប់ជាន់ពស់ ស្រកាចាស់ចឹកពេល កូនដឹកទៅមន្ទីរពេទ្យ បណ្តាលឲ្យ ប្រកាច់ស្លាប់តាមផ្លូវ

(ខេត្តបន្ទាយមានជ័យ)៖ ម្តាយបាននាំកូនស្រី ទៅមើលស្រែ ចៃដន់ស្រាប់តែម្តាយ ជាន់ពស់ស្រកាចាស់ ចឹកពេលកូនដឹកទៅ មន្ទីរពេទ្យបណ្តាលឲ្យ ប្រកាច់ស្លាប់តាមផ្លូវនៅ វេលាម៉ោង ៤រសៀល ថ្ងៃទី១៣ ខែ វិច្ឆិកា ឆ្នាំ ២០២០នៅចំណុចខាងលិច ភូមិយាងវៀន ស្ថិតក្នុងឃុំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

លោកអធិការស្រុក ស្វាយចេកបានប្រាប់ អ្នកយកព័ត៌មានឲ្យដឹង ថាជនរងគ្រោះ មានឈ្មោះ ចក់ ជឿត ភេទ ស្រី អាយុ ៤០ ឆ្នាំ មានទីលំនៅភូមិយាងវៀន ឃុំផ្គាំ ស្រុកស្វាយចេក ខេត្ត បន្ទាយមានជ័យ។

លោកអធិការបញ្ជាក់ ឲ្យដឹងបន្តទៀតថានៅ មុនពេលកើតហេតុម្តាយ បាននាំកូនស្រីឈ្មោះតឿ សុភា អាយុ១៥ឆ្នាំ ដើរទៅមើលស្រែ នៅចំណុចខាងលិចភូមិ ពេលទៅដល់ស្រែចៃដន់ ស្រាប់តែដើរជាន់ពស់ ស្រកាចាស់ចឹក ក្រោយពីកើតហេតុ ហើយកូនស្រីបាននាំ ម្ដាយមកផ្ទះហើយបាន ដឹកម្ដាយនិងម៉ូតូទៅ បន្ទីរពេទ្យបង្អែក ស្រុកថ្មពួកពេលទៅ ដល់ភូមិថ្មីឃុំភូមិថ្មី ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ម្តាយបាន ប្រកាច់ធ្លាក់ពីលើម៉ូតូ បណ្ដាលឲ្យស្លាប់តែម្ដង។

លោកអធិការបានបញ្ជាក់ ឲ្យដឹងបន្តទៀតថា សពត្រូវបានកូនដឹក វិលមកផ្ទះវិញរៀបចាត់ ចែងធ្វើបុណ្យ តាមប្រពៃណីតែម្ដង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *