ពលរដ្ឋរងគ្រោះទឹកជំនន់១០០០គ្រួសារ នៅស្រុកភ្នំស្រុកទទួលគ្រឿងឧបភោគ បរិភោគពីយុវជន ស.ស.យ.ក

ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ ២០២០ វេលាម៉ោង១៤;០០នាទី ពិធីសំណេះសំណាល សួរសុខទុក្ខនិងចែកអំណោយ ជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ ចំនូន១០០០គ្រួសារ  មកពី០៦ឃុំ ក្នុងស្រុកភ្នំស្រុក ក្រោមអធិបតីភាព ឯកឧត្តម ស សុខា រដ្ឋលេខាក្រសួងអប់រំនិងកីឡាអនុប្រធាន(សសយក) លោកជំទាវ មៅ ម៉ាល័យ កែ គិមយ៉ាន។ឯកឧត្តម ខេង ស៊ុ ប្រធានក្រុមប្រឹក្សាខេត្ត បន្ទាយមានជ័យ ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ

ដែលប្រជាពលរដ្ឋចូលរួមមាន៖ ឃុំប៉ោយចារចំនួន១៥០គ្រួសារ ឃុំស្រះជីកចំនួន១៥០ គ្រួសារ ឃុំភ្នំដីចំនួន១៥០  គ្រួសារ ឃុំណាំតៅចំនួន២០០គ្រួសារ ឃុំស្ពានស្រែង១៥០ គ្រួសារ  ឃុំពន្លៃចំនួន២០០ គ្រួសារ

ក្នុងនោះ១គ្រួសារទទួលបានសម្ភារ:គ្រឿងឧប្បភោគ បរិភោគមាន៖ អង្ក២៥គីឡូក្រាម មី ១កេស ត្រីខ ១យួរ ទឹកបរិសសុទ្ធ១កេស ថ្នាំពេទ្យ១កញ្ចប់ ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *