បច្ច័យចំនួនជាង ៨៦.២០០.០០០រៀល បានមកពីដង្ហែអង្គ ឋិនទានសាមគ្គី របស់ពុទ្ធបរិស័ទ ក្នុងក្រុងសិរីសោភ័ណ និងក្រុងប៉ោយប៉ែត យកទៅកសាងក្នុងវត្តបន្ត

(ខេត្តបន្ទាយមានជ័យ)៖ ពុទ្ធបរិស័ទជាច្រើន រយនាក់រស់នៅក្នុង ក្រុងសិរីសោភ័ណនិង ក្រុងប៉ោយប៉ែត បានមូលមតិគ្នា ជាឯកច្ឆ័ន្ទដង្ហែ បុណ្យអង្គឋិនទាន សាមគ្គីមួយដើម្បី ប្រមូលបច្ច័យវេ ប្រគេនព្រះសង្ឃ ដែលរងចាំព្រះវស្សា អស់ត្រីមាសនិង យកទៅកសាង វត្តគិរីជុំចំការខ្នុរ ស្ថិតក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យនៅ ល្ងាច ថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០២០ដើម្បីជា ប្រយោជន៍ក្នុង ព្រះពុទ្ធសាសនា។

ព្រះគ្រូ នេតិបណ្ឌិតោ ណាប់ម៉ឺន ព្រះចៅអធិការ វត្តគិរីជុំចំការខ្នុរ បានមានសង្ស ដិការប្រាប់អ្នកយក ព័ត៌មានឲ្យដឹងថាបុណ្យ កឋិនទាននេះមានរយៈ ពេលចំនួន ២៩ ថ្ងៃចាប់ពីថ្ងៃទី១រោជ ខែអស្សុជ ដល់១៥រោជ ខែកក្តឹក ត្រូវនិងថ្ងៃទី ៣ខែតុលា ដល់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ ២០២០បញ្ចប់ កម្មវិធីបុណ្យតែម្ដង។

កម្មវិធីបុណ្យនៅ ល្ងាចថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ជួ បជុំពុទ្ធបរិស័ទញាតិមិត្ត ជិតឆ្ងាយក្រុងពលី និងមនស្សកា ព្រះរតនត្រ័យ សមាទានសីលនិមន្ត ព្រះសង្ឃចម្រើនព្រះ បរិត្តនិងសម្តែងធម៌ ទេសនាលុះនៅ ថ្ងៃទី ៣១ អង្គឋិនទានសាមគ្គី នេះត្រូវបានដង្ហែទសិណ ៣ជុំវិហារវេបច្ច័យនិង បរិវ៉ាកឋិនទាំងអស់ វេប្រគេនព្រះ សង្ឃជាកិច្ចបង្ហើយបុណ្យ។

គួរបញ្ជាក់ផងដែរថា អង្កឋិនទាននេះពុទ្ធ បរិស័ទបានចូលបច្ច័យ កសាងវត្តបានចំនួន ៨៦.២០០.០០០រៀល។

ព្រះគ្រូ នេតិបណ្ឌិតោ ណាប់ម៉ឺន ព្រះចៅអធិការបាន មានសង្ឃដិការបន្តទៀត ថារាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកព្រះពុទ្ធ សាសនាជាសាសនា របស់រដ្ឋមានចែងក្នុង ច្បាប់រដ្ឋធម្មនុញ្ញ ក្នុងមាត្រាទី៤៣ហើយ ក្នុងនោះកម្ពុជាមាន បុណ្យព្រះពុទ្ធសាសនា ជាច្រើនដូចជា មាឃបូជា ពិសាខបូជា អាសាឡបូជា និងចូលព្រះវស្សារ ចេញវស្សា បុណ្យគឋិនទាននេះជាដើម។

បុណ្យកឋិនទាននេះ គឺជាបុណ្យមួយដ៏ សំខាន់ណាស់ក្នុង វិស័យព្រះពុទ្ធសាស នាកាលណាពុទ្ធបរិស័ទ បានធ្វើបុណ្យកឋិន ទាននេះហើយអ្នកនោះ ជាតិមុខនិងក្លាយទៅជា រូបសម្ផស្សស្អាត និងមានធនធាន  ទ្រព្យសម្បត្តិស្តុកស្តម្ភ ក្លាយទៅជាអ្នកប្រាជ្ញ និងកុង្សីមន្ត្រីទៀតផង។

បុណ្យគឋិនទាននេះ ពុទ្ធរិស័ទខ្មែរប្រារព្វធ្វើ ឡើងដើម្បីបំពេញតំរូវ ការជាក់ស្តែងរបស់ ព្រះសង្ឃដែល គង់ចាំព្រះវស្សាអស់ កាលត្រីមាសនៅតាម ទីវត្តអារាមនានាក៏ ដូចជាការរួមចំណែក កសាងទីសេនាសនៈ និងសមិទ្ធផលក្នុងវត្ត ព្រមទាំងរួមចំណែក លើកកំពស់ការគោរព ប្រតិបត្តិព្រះពុទ្ធសានាដែល ជាសានារបស់រដ្ឋ ឲ្យបានថ្គុំ ថ្កើនរុងរឿងផងដែរ។

ហើយការធ្វើបុណ្យ កឋិនទាននេះជាបុណ្យ ក្នុងព្រះពុទ្ធសាសនាជា កាលទានដ៏វិសេស មួយមានដែន កំណត់ពេលវេលា ច្បាស់លាស់ពុំមានចេះ តែធ្វើនៅពេលណា ក៏បានតាមតែចិត្តនឹក ឃើញនោះឡើយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *