ផ្ទុះធុងហ្គាសរថយន្ត បណ្តាលឲ្យមនុស្សជិះ ក្នុងរថយន្តរបួស៣នាក់ ចំណែករថយន្តឆេះ ស្ទើរអស់ទាំងស្រុង

(ខេត្តបន្ទាយមានជ័យ)៖ ផ្ទុះធុងហ្គាសរថយន្តម៉ាក ហាយឡេនឌឺពាក់ ស្លាកលេខ បន្ទាយមានជ័យ​ 2A-៩៥៦៧​ បណ្តាលឲ្យមនុស្ស ជិះក្នុងរថយន្តរបួស៣នាក់ ចំណែកចំណែករ ថយន្តឆេះស្ទើរអស់ ទាំងស្រុង នៅវេលាម៉ោង៧យប់ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅក្នុង ភូមិប្រជាធម្មលិច​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ។

លោកមេប៉ុស្តិ៍នគរបាល ផ្សារកណ្ដាលបានប្រាប់ អ្នកយកព័ត៌មានឲ្យដឹងថា រថយន្តដែលឆេះនោះមាន ម៉ាកហាយឡេនឌឺ អ្នកបើកមានឈ្មោះ សារ៉ាត​ កន្និកា​ ភេទស្រី​ អាយុ៣៨ឆ្នាំ​ រស់នៅចំនុចមណ្ឌល៦  ក្នុងភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល​។

លោកមេប៉ុស្តិ៍នគរបាល ផ្សារកណ្ដាលបានប្រាប់ ឲ្យដឹងបន្តទៀតថា មុនពេលកើតហេតុនោះ រថយន្តបានបញ្ចូលហ្គាស ក្នុងរថយន្ត១៥គីឡូក្រាម ក្នុងការ៉ាសឈ្មោះ មុំ​ សុភក្រ័​ ភេទប្រុស​ អាយុ២១ឆ្នាំ ត្រូវ ជាបងប្អូនជីដូនមួយ ពេលកំពុងបញ្ចូលហ្គាស ក៏បានផ្ទុះហ្គាសរថយន្ត​ បណ្តាលឲ្យភាយ ចំហាយហ្គាស ចេញមកខាង ក្រៅចំឆ្នាំងស៊ុប នៅក្បែរនោះ​ បណ្តាលឲ្យឆាប់ឆេះតែម្តង។

ក្រោយពីកើតហេតុភ្លាម កម្លាំងសមត្ថកិច្ចទាំងបី រួមនិងអាជ្ញាធរមូលដ្ឋាន បានបញ្ចេញថយន្ត ពន្លត់អគ្គី១គ្រឿងជួយ បាញ់ទឹកពន្លត់រថយន្ត ដែលឆេះនោះយ៉ាង សស្រាក់សស្រាំ មួយសន្ទុះក្រោយ មកភ្លើងត្រូវរលត់ជាស្ថាពរ ដោយមិនឆេះឆ្លង ដល់ផ្ទះអ្នកដទៃ។

លោកមេប៉ុស្តិ៍នគរបាល ផ្សារកណ្ដាលបាន ប្រាប់ឲ្យដឹងបន្តទៀតថា ការខូចខាតមាន ឆេះរថយន្តឆេះស្ទើរអស់ទាំងស្រុង១គ្រឿង អ្នកលក់ចាប់ហួយ និងគ្រឿងទេសមួយចំនួន និងមានមនុស្ស របួស៣នាក់ ១ឈ្មោះ សារ៉ាក កក្កដា​ ភេទប្រុស​ អាយុ១៤ឆ្នាំ​ រងរបួសជើង ទាំងសងខាង២ឈ្មោះហ៊ន់ សុវណ្ណារី​ អាយុ​៥ឆ្នាំ​ រង​បួស​រលាកដៃជើង​ និងផ្ទៃមុខ៣ឈ្មោះហ៊ន់ ដាណេ​ អាយុ៧ឆ្នាំ​ រងបួសរលាកដៃជើង និងផ្ទៃមុខបានបញ្ជូន ទៅសង្គ្រោះនៅ ឯមន្ទីរពេទ្យភ្លាមៗ ផងដែរ ៕ ដោយ៨៩

You might like

Leave a Reply

Your email address will not be published. Required fields are marked *