យុវជនម្នាក់បើក ម៉ូតូលឿនដូចហោះ ផ្លូវកោងកាច់ចង្កូតមិន ទាន់រេចង្កូត ជ្រុលទៅបុកបង្កាន់ ដៃថ្មស្លាប់នៅនិងកន្លែង

(ខេត្តបន្ទាយមានជ័យ)៖ យុវជនម្នាក់បើកម៉ូតូ លឿនដូចហោះដល់ផ្លូវកោង កាច់ចង្កូតមិនទាន់ រេចង្កូតជ្រុលទៅបុក បង្កោលថ្មបង្ហាញស្លាក សញ្ញាចរាចរណ៍ពេញ ទំហឹងបណ្តាលឲ្យស្លាប់ នៅនិងកន្លែងនៅវេលា ម៉ោង ៥ល្ងាចថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ ត្រង់ចំណុចផ្លូវកោង ផ្លូវលេខ១៥៦D ក្រៅទីប្រជុំជន ស្ថិតនៅភូមិ ពាមស្រេះ ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

នគរបាលចរាចរណ៍ មូលដ្ឋានបានប្រាប់អ្នក យកព័ត៌មានឲ្យដឹងថា សពជនរងគ្រោះមិនស្គាល់ អត្តសញ្ញាណទេ ហើយនៅមុនពេលកើត ហេតុនោះជនរងគ្រោះ បានបើក ម៉ូតូម៉ាកក្លិច ព៍ណ ស ពាក់ស្លាកលេខ បាត់ដំបង ១T ៩៨ ១៤ បើក ពីជើង ទៅត្បូង ក្នុងល្បឿនលឿនដូចហោះ ក្នុងស្ថានភាពផ្លូវកោង បណ្តាលឲ្យ ជ្រុលដៃចង្កូតទៅ បះនិងបង្កាន់ដៃផ្លូវកោង រួចហើយបន្តទៅបុក និងបង្គោលថ្មផ្លូវកោងស្លាប់ នៅនិងកន្លែងតែម្តង។

វត្ថុតាងម៉ូតូត្រូវបាននគរ បាលចរាចរណ៍យក ទៅរក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកព្រះ នេត្រព្រះដើម្បីឲ្យ បងប្អូនមកដោះស្រាយ យកម៉ូតូទៅផ្ទះវិញ សពប្រគល់ឲ្យក្រុមគ្រួសារយក ទៅធ្វើបុណ្យនៅ ខេត្តបាត់ដំបង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *