ជនសង្ស័យម្នាក់ ស្រវឹងស្រាកាន់ កាំបិតកាប់គេពេញភូមិ មិនអស់ចិត្តបញ្ចេញ កំហឹងកាប់ឡានគេទុក ស្ងៀមត្រូវបានកម្លាំង នគរបាលឃាត់ខ្លួន

(ខេត្តបន្ទាយមានជ័យ)៖ ជនសង្ស័យម្នាក់ស្រវឹង ខួបកាន់កាំបិតដេញ កាប់កេពេញភូមិ មិនអស់ចិត្តបញ្ចេញ កំហឹងកាប់ឡានគេ ទុកស្ងៀមទៀតត្រូវបាន កម្លាំងនគរបាលឃាត់ ខ្លួននៅម៉ោង៤និង៣០នាទីល្ងាច ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ក្នុងចំណុចភូមិវាលហាត់ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចមូលដ្ឋានបាន ប្រាប់អ្នកយកព័ត៌មាន ឲ្យដឹងថាជនសង្ស័យមាន ឈ្មោះសៀង វាសនា អាយុ៣៦ឆ្នាំ រស់នៅភូមិវាលហាត់ ឃុំ ម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

សមត្ថកិច្ចមូលដ្ឋានបាន ប្រាប់បញ្ជាក់ឲ្យដឹងបន្តទៀត ថាជនបង្កនេះពេលស្រវឹងស្រា ទប់អារម្មណ៍មិន បានយកកាំបិតគំរាម អ្នកជិតខាងចង់សម្លាប់ ប្រជាពលរដ្ឋពុំហ៊ា នប្តឹងសមត្ថកិច្ចនោះទេ ព្រោះខ្លាចជន សង្ស័យសង់សឹក។

នៅពេលកើតហេតុ នោះជនសង្ស័យស្រវឹង ដូចសព្វដងស្រាប់តែ យកកាំបិតខ្វែវទៅកាប់ រថយន្តម៉ាកកាម៉ារី១គ្រឿង ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង2A.1091 ជារបស់ឈ្មោះអឿ សាវឿន ភេទប្រុសអាយុ៧១ឆ្នាំ រស់នៅភូមិវាលហាត់ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដែលចតទុកចោល ​បណ្តាលឲ្យបែកស្តុប ខាងក្រោយផ្នែកខាង ឆ្វេងមិនអស់ចិត្តបាន បញ្ចេញកំហឹងដេញកាប់ ពលរដ្ឋឈ្មោះ ជ័យ ជីម ភេទប្រុសអាយុ៦៧ឆ្នាំ តែត្រូវជនរងគ្រោះ រត់គេចខ្លួនផុតបន្តទៅ ដេញកាប់ឈ្មោះអឿ សាវឿន ជាម្ចាស់ រថយន្តបន្ថែមទៀត បណ្តាលឲ្យត្រូវរបួស ស្រាលចំនួន២កន្លែង ។

ក្រោយពីធ្វើសកម្មភាព រួចសង្ស័យត្រូវបាន កម្លាំងនគរបាលមូលដ្ឋាន ឃាត់ខ្លួនបញ្ជូនទៅ អធិការដ្ឋាននគរបាល ស្រុកម៉ាឡៃ ដើម្បីរៀបចំសំណុំរឿ ងបញ្ជូនខ្លួនទៅស្នងការដ្ឋាន នគរបាលខេត្តនិង កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង ខេត្តចាត់ការតាម និតិវិធីច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *