ក្រុមជំនាញបសុពេទ្យខេត្ដ បានសហការជាមួយ កម្លាំងនគរបាលប៉ុស្ដិ៍បង្ក្រាប រថយន្ដដឹកមាន់ម៉ីនចេញ ពីប្រទេសថៃតាម ច្រករបៀង១គ្រឿង

(ខេត្តបន្ទាយមានជ័យ)៖ ក្រុមជំនាញបសុពេទ្យខេត្ដ បានសហការជាមួយ កម្លាំងនគរបាលប៉ុស្ដិ៍ចុះបង្ក្រាប រថយន្ដដឹកមាន់ម៉ីនចេញ ពីប្រទេសថៃតាមច្រករបៀង ១គ្រឿងនៅម៉ោង១២និង៣៥នាទី រំលងអាធ្រាត្រថ្ងៃ ទី២៧ ខែតុលា ឆ្នាំ ២០២០ នៅចំណុចស្ពានលេខ ៣ ភូមិជោគជ័យ ឃុំ អូរបីជាន់ ស្រុកអូរជ្រៅ ខេត្ដ បន្ទាយមានជ័យ។

ក្នុងការចុះចាប់រថយន្ដ ដឹកមាន់ម៉ីនចេញពី ប្រទេសថៃតាមច្រករបៀង នោះដឹកនាំដោយលោក ហ៊ុយ ទូច ក្រុមជំនាញបសុពេទ្យ ខេត្ដបន្ទាយមានជ័យនិង កម្លាំងនគរបាលប៉ុស្ដិ៍ សហការណ៍គ្នាចុះបង្ក្រាប រថយន្ដម៉ាក ហឺយ៉ាន់ដាយពណ៍ ស ពាក់ផ្លាកលេខ 2C.7818 ដឹកសាច់មាន់ម៉ីនចេញ ពីថៃខុសច្បាប់តាមច្រករបៀង ជោគជ័យច្រកណងចាន់។

មន្ត្រីនគរបាលប៉ុស្តិ៍បាន ប្រាប់អ្នកយកព័ត៌មាន ដឹងថាការឃាត់រថយន្ត ដឹកសាច់មាន់ម៉ីននេះ បានអនុវត្តតាមបទបញ្ជា របស់លោកឧត្តម សេនីយ៍ត្រី សិទ្ធិឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ លោកបានឲ្យកម្លាំង នគរបាលការិយាល័យជំនាញ ធ្វើការទប់ស្កាត់នូវរាល់ ទំនិញខូចគុណភាព ពិសេសគឺខុសនឹង សារាចរលេខ០៧ របស់រាជរដ្ឋាភិបាល ស្តីពីការទប់ស្កាត់ជម្ងឺឆ្លង និងវិធានការនៃអគ្គនាយកដ្ឋាន សុខភាពសត្វនិងផលិត កម្មសត្វនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ គឺនាំចូលខុសច្បាប់ពី ប្រទេសថៃតាមច្រក របៀងដោយខុសច្បាប់ និងការដឹកជញ្ជូនចូលមក ក្នុងប្រទេសកម្ពុជាដោយ គ្មានច្បាប់អនុញ្ញាតិ ហើយខុសនឹង លក្ខណៈបច្ចេកទេស ដែលជាហេតុបង្ក ផលប៉ះពាល់ដល់បរិមាណ គុណភាព សុវត្ថិភាពដល់អ្នក ទទួលទានផងដែរ។

លោកបានបញ្ជាក់ឲ្យ ដឹងទៀតថាការដឹក សាច់មាន់ម៉ីនទាំងអស់នេះ គឺខុសលក្ខណៈបច្ចេកទេស ដែលនាំឲ្យខូចគុណភាព មន្ត្រីជំនាញការិយាល័យ ពេទ្យសត្វនៃមន្ទីរ កសិកម្មខេត្ត នាំមាន់ម៉ីនទាំងអស់នេះ ទៅធ្វើការកំទេចចោល ។ចំណែករថយន្ត កម្លាំងនគរបាលនិង រៀបចំសំណុំរឿងចាត់ការ តមនិតិវិធីច្បាប់៕ ដោយ ៨៩

You might like

Leave a Reply

Your email address will not be published. Required fields are marked *