លោកឧត្តសេនីយ៍ត្រី អ៊ី ចំរើន ឧបត្ថម្ភអង្ករចំនួន ១តោនមី១០កេស ធំទឹកបរិសុទ្ធចំនួន ២០០យួរជូនរដ្ឋបាល ក្រុងប៉ោយប៉ែតបន្តចែក ជូនប្រជាពលរដ្ឋរង គ្រោះដោយសារទឹកជំនន់

(ក្រុងប៉ោយប៉ែត)៖ កាលពីរសៀលថ្ងៃទី ២៤ខែតុលាឆ្នាំ២០២០ នេះលោកឧត្តសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្ត៍នគរ បាលអន្តោរប្រវេសន៍ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានចាត់មន្ត្រីក្រោម ឱវាតនាំយកគ្រឿង ឧបភោគបរិភោគ ដើម្បីយកមកប្រគល់ ជូនអាជ្ញាធរក្រុងប៉ោយប៉ែត ដើម្បីចូលរួមចែកជូនបន្តរ ដល់ប្រជាពលរដ្ឋដែល រងគ្រោះដោយ សារទឹកជំនន់។

មន្ត្រីនគរបាលអន្តោរ ប្រវេសន៍ច្រកទ្វាអន្តរជាតិ ប៉ោយប៉ែតម្នាក់ បានប្រាប់អ្នកយកព័ត៌ មានយើងអោយ ដឹងថា លោកឧត្តមសេនីយ៍ អ៊ី ចំរើន នាយប៉ុស្តិ៍ច្រកទ្វារ អន្តរជាតិប៉ោយប៉ែត បានចូលរួមឧបត្ថម្ភ គ្រឿងឧបភោគ បរិភោគជូនដល់ លោកគាតហ៊ុល អភិបាលក្រុងប៉ោយប៉ែត ដើម្បីចែកបន្តរជូនប្រជា ពលរដ្ឋដែលរងគ្រោះ ដោយសារទឹកជំនន់។

គ្រឿងឧបភោគបរិភោគ ដែលឧបត្ថម្ភរួមមាន អង្ករចំនួន១តោន ទឹកបរិសុទ្ធចំនួន២០០ យួរនិងមីកញ្ចប់ចំនួន១០កេសធំស្មើរនិង៦០កេសតូចៗ។

ក្នុងពិធីទទួល គ្រឿងឧបភោគបរិភោគ ពីមន្ត្រីនគរបាលន្តោរ ប្រវេសន៍ច្រកទ្វារអន្តរ ជាតិប៉ោយប៉ែត លោកគាតហ៊ុល អភិបាលក្រុងប៉ោយ ប៉ែតសម្តែងការរំភើបយ៉ាង ខ្លាំងចំពោះកម្លាំងន គរបាលអន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិ ប៉ោយប៉ែតបានចូល រួមឧបត្ថម្ភគ្រឿង ឧបភោបរិភោគ តាមរយរដ្ឋបាលក្រុង ប៉ោយប៉ែតដើម្បី យកទៅចែកជូន ប្រជាពលរដ្ឋដែល រងគ្រោះដោយសារ ទឹកជំនន់។

លោកអភិបាលក្រុង ប៉ោយប៉ែតបានបន្តរ ទៀតថាអំណោយទាំងនេះ លោកនិងយកគ្រឿង ឧបភោគបរិភោគទាំងនេះ ទៅបន្តរ ចែកជូនប្រជាពលរដ្ឋ ដែលគ្រោះដោយសារ ទឹកជំនន់ក្នុងមូលដ្ឋាន ក្រុងដែលក្នុងនោះមាន សង្កាត់ចំនួន៣ ដែលមានភូមិមួយ ចំនួននិងកំពុងរង គ្រោះដោយសារទឹក ជំនន់ដែលហូមក ពីប្រទេសថៃ។

សូមបញ្ជាក់ផងដែរថា នៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត បានរងគ្រោះដោយសារ ទឹកជំនន់ដែលហូរមក ពីប្រទេសថៃបណ្តាល អោយភូមិមួយចំនួនក្នុង ក្រុងប៉ោយបានលិចលង់ រងការខូចខាតផ្ទះសម្បែង ប្រជាពល រដ្ឋរាប់រយខ្នងផងដែរ៕ដោយលោក៨៩

You might like

Leave a Reply

Your email address will not be published. Required fields are marked *