សម្ដេចតេជោ ហ៊ុន សែន អញ្ជើញសួរសុខទុក្ខ និងផ្តល់អំណោយជូន ប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ នៅក្រុងប៉ោយប៉ែត (គោលដៅទី២ ចំនួន៥០០០គ្រួសារ)

(ខេត្តបន្ទាយមានជ័យ)៖ បន្ទាប់អញ្ជើញជួបសួរសុខទុក្ខ និងផ្តល់អំណោយជូន ដល់ប្រជាពលរដ្ឋរង គ្រោះដោយទឹកជំនន់ នៅស្រុកថ្មពួក (គោលដៅទី១) រួចហើយ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះដដែល សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា  បានអញ្ជើញចុះជួបសួរសុខទុក្ខ និងចែកអំណោយជូន ប្រជាពលរដ្ឋចំនួន៥០០០គ្រួសារជា បន្តទៀតនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សម្តេចតេជោ ហ៊ុន សែន បង្ហាញនូវក្តីរីករាយដែល បានអញ្ជើញមកសួរសុខទុក្ខ និងចែកអំណោយជូន ដល់បងប្អូនប្រជាពលរដ្ឋ នៅនៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមាន ជ័យនាពេលនេះ។ សម្តេចតេជោ ក៏បានពាំនាំនូវព្រះរាជសារ ផ្តាំសាកសួរសុខទុក្ខពី ព្រះមហាក្សត្រ និងសម្តេចម៉ែ ដល់បងប្អូនប្រជា ពលរដ្ឋដែលរងគ្រោះ ដោយទឹកជំនន់នេះ។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏សូមចូលរួមនូវ មរណទុក្ខចំពោះគ្រួសារ ដែលបានបាត់បង់ជីវិត ក្នុងពេលមានគ្រោះ ទឹកជំនន់នេះផងដែរ ក្នុងនោះសម្តេចតេជោ បានផ្តល់ជូនគ្រួសារដែល បាត់សជិកសម្រាប់ រៀបចំបុណ្យសព ចំនួន១០លានរៀល និងព្រឹកមិញនេះ ពេលដែលជួបក្រុម គ្រួសារសពផ្ទាល់សម្តេច តេជោក៏បានផ្តល់ ជូនចំនួន១២លានបន្ថែមទៀត។

សម្តេចតេជោបាន មានប្រសាសន៍បន្តថា ក្រុងប៉ោយប៉ែតនេះ ទឹកជំនន់ចាប់ផ្តើម ចុងក្រោយគេ ដោយ សារជំនន់ទឹកភ្លៀង និងការបាក់ទំនប់ផង។ សម្តេចតេជោបញ្ជាក់ថា អំឡុងពេលមានទឹកជំនន់ អ្វីដែលយើងត្រូវគិត សំខាន់មុនគេនោះ គឺការជម្លៀសបងប្អូន ប្រជាពលរដ្ឋទៅ រកកន្លែងសុវត្តិភាព ដើម្បីជៀស វាងការគ្រោះថ្នាក់ និងប៉ះពាល់ដល់អាយុជីវិត។

សម្តេចបានមានប្រសាសន៍ថា នេះគឺជាការសម្រួល ការលំបាកដល់ប្រជាពលរដ្ឋ ដែលកំពុងមានគ្រោះ អាសន្នដោយទឹកជំនន់នេះ ហើយក្នុងពិធីនេះ ទោះបីជាបងប្អូនប្រជាពលរដ្ឋ យើងមួយចំនួនធ្លាប់បាន ទទួលអំណោយ ពីមុនក៏ដោយ ក៏ពួកគាត់ត្រូវទទួល បានបន្ថែមទៀត ពេលសម្តេចតេជោ ចុះមកប្រគល់ ដោយផ្ទាល់នេះ។

សម្តេចតេជោ ហ៊ុន សែន ក៏សូមថ្លែងអំណរ គុណចំពោះបណ្តាសប្បុរសជន ដែលជួយផ្តល់ ជាថវិកាក្តីជាសម្ភារៈ ស្បៀងអាហារក្តី តាមរយៈរាជរដ្ឋាភិបាល ឬកាកបាទក្រហម ឬអាជ្ញាធរថ្នាក់ ក្រោមជាតិក្នុងការចុះចែក ផ្ទាល់ដល់ប្រជាជន ដែលរងគ្រោះ។

សម្តេចតេជោក៏បានកោត សរសើរចំពោះស្ថាបន័ថ្នាក់ជាតិ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់ អាវុធគ្រប់ប្រភេទ ព្រះសង្ឃក្រុមយុវជន ទាំងអស់ដែលបានចូល រួមជួយសង្រ្គោះ ប្រជាពលរដ្ឋនៅតំបន់រង គ្រោះដែលនេះ ដែលបានបង្ហាញ នូវកម្លាំងសាមគ្គីភាពដ៏ រឹងមាំនិងទូលំទូលាយនៃ ជាតិយើង។

សម្តេចតេជោ បានមានប្រសាសន៍ថា អ្វីដែលសំខាន់គឺ ការជម្លៀសប្រជាជន ចេញពីកន្លែងរងគ្រោះ អោយបានដើម្បីជៀស វាងការគ្រោះថ្នាក់ ដល់អាយុជីវិត។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏បានសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ត្រូវចូលរួមថែរក្សា សុខភាពជាអោយបានល្អ ជាពិសេសការការពារ ការចម្លងការរីករាល ដាលជំងឺកូវី១៩ ក៏ដូចជាជំងឺអសន្ន រោគផ្សេងៗ ដែលអាចកើតមាន ឡើងនៅពេលទឹកជំនន់ និងក្រោយពេលទឹកស្រក ធ្វើយ៉ាងណាត្រូវហូបស្អាត ផឹកស្អាត និងការរស់នៅប្រកប ដោយអនាម័យល្អ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *