សម្ដេចតេជោ ហ៊ុន សែន អញ្ជើញសួរសុខទុក្ខ និងចែកអំណោយជូ នប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ (គោលដៅទីពីរ ចំនួន៥០០០គ្រួសារ)

(ខេត្តបន្ទាយមានជ័យ)៖ បន្ទាប់ពីសណេះសំណាល និងចែកអំណោយ ដល់បងប្អូនប្រជាពលរដ្ឋ នៅទីតាំងទី១ និងអញ្ជើញចុះសួរ សុខទុក្ខដល់ផ្ទះបងប្អូន ប្រជាពលរដ្ឋដែលលិចលង់ រួចហើយនោះ សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ក៏បានអញ្ជើញបន្តដំណើរមកសួរសុខទុក្ខ និងចែកអំណោយនៅទីតាំងទី២ ជាបន្តទៀតដែលស្ថិតនៅ ចំនុចផ្សារធំថ្មី បូរីជ័យ II ចំការតាដោក ភូមិចំការតាដោក ឃុំឫស្សីក្រោក ស្រុកមង្គលបុរី ។

សម្តេចតេជោ ហ៊ុន សែន បង្ហាញនូវក្តីរីករាយ ដែលបានអញ្ជើញ មកសួរសុខទុក្ខ និងចែកអំណោយ ជូនដល់បងប្អូនប្រជាពលរដ្ឋ នៅខេត្តបន្ទាយមានជ័យ នាពេលនេះ។ សម្តេចតេជោក៏បាន ពាំនាំនូវព្រះរាជសារ ផ្តាំសាកសួរសុខទុក្ខ ពីព្រះមហាក្សត្រ និងសម្តេចម៉ែ ដល់បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោត ទឹកជំនន់នេះ។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏សូមចូលរួមនូវ មរណទុក្ខចំពោះគ្រួសារដែល បានបាត់បង់ជីវិតក្នុង ពេលមានគ្រោះទឹក ជំនន់នេះផងដែរ។ សម្តេចបន្តថា ខេត្តបន្ទាយមានជ័យ ជាខេត្តដែលរងគ្រោះធ្ងន់ជាងគេ និងយូរជាងគេ ដែលចាំបាច់ត្រូវផ្តល់ អទិភាពសង្រ្គោះផង និងស្តារឡើងវិញ ក្រោយទឹកជំនន់ផង។

សម្តេចតេជោ ហ៊ុន សែន ក៏សូមថ្លែងអំណរគុណ ចំពោះបណ្តាសប្បុរសជន ដែលជួយផ្តល់ ជាថវិកាក្តីជាសម្ភារៈ ស្បៀងអាហារក្តី តាមរយះរាជរដ្ឋាភិបាល ឬកាកបាទក្រហម ឬអាជ្ញាធរថ្នាក់ ក្រោមជាតិក្នុងការចុះចែក ផ្ទាល់ដល់ប្រជាពលរដ្ឋ ដែលរងគ្រោះ។

សម្តេចតេជោក៏បាន កោតសរសើរចំពោះស្ថាបន័ ថ្នាក់ជាតិនិងអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ ព្រះសង្ឃក្រុមយុវជន ទាំងអស់ដែលបាន ចូលរួមជួយសង្រ្គោះ ប្រជាពលរដ្ឋនៅតំបន់ រងគ្រោះដែលនេះ ដែលបានបង្ហាញនូវ កម្លាំងសាមគ្គីភាពដ៏រឹង មាំនិងទូលំទូលាយនៃ ជាតិយើង។ សម្តេចតេជោបាន មានប្រសាសន៍ថា អ្វីដែលសំខាន់គឺ ការជម្លៀសប្រជាពលរដ្ឋ ចេញពីកន្លែងរងគ្រោះអោយ បានដើម្បីជៀសវាង ការគ្រោះថ្នាក់ដល់អាយុជីវិត។

នៅថ្ងៃនេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា បន្ទាប់ពីចែកអំណោយ នៅថ្ងៃស្អែករួច សម្ដេចនឹង អញ្ជើញទៅកាន់ទីក្រុងភ្នំពេញ ដើម្បីដឹកនាំកិច្ចប្រជុំពេញ អង្គគណៈរដ្ឋមន្ត្រីនៅ ថ្ងៃសុក្រ ហើយនៅថ្ងៃ សៅរ៍ចុងសប្តាហ៍នេះ សម្ដេចនឹងអញ្ជើញ ត្រឡប់ទៅកាន់ខេត្តបន្ទាយមាន ជ័យសារជាថ្មីទៀត ដើម្បីពិនិត្យមើល សួរសុខទុក្ខ និងផ្ដល់អំណោយជូន ដល់ប្រជាពលរដ្ឋ ដែលរងគ្រោះ ជាបន្តទៀត។

ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន បានជំរុញអោយអាជ្ញាធរក៏ ដូចជាប្រជាពល រដ្ឋត្រូវចូលរួមអនុ វត្តចំពោះវិធានការសំខាន់ ៣ក្នុងអំឡុងពេលនេះ ទី១)ចូលរួមទប់ស្កាត់ការ ចម្លងជម្ងឺកូវីដ១៩ ទី២)ជម្នះ ការលំការជាមួយគ្នា ក្នុងការគ្រប់គ្រងទឹកជំនន់ និងទី៣)យើងត្រូវខិតស្តារ អភិវឌ្ឍន៍ឡើងវិញ ក្រោយពេលទឹកជំនន់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *