លោកវរសេនីយ៍ឯក ពេជ សារ៉ែន រៀបចំកម្មវិធីពិសារ នំបញ្ចុកមនុស្សធម៌ ចែកជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារ ទឹកជំនន់នឹងចែកសម្ភារៈ សិក្សាដល់កុមារតូចៗ ជាច្រើននាក់

(ខេត្តបាត់ដំបង)៖ លោកវរសេនីយ៍ឯក ពេជ សារ៉ែន ប្រធានក្រុមការងារ យុវជនគណបក្ស ប្រជាជនកម្ពុជា ប្រចាំស្រុកសំពៅលូន និងជាអធិការស្រុក សំពៅលូនបានរៀបចំ ពីធីពិសារនំបញ្ចុកមនុស្សធម៌ ចែកជូនបងប្អូន ដែលរងគ្រោះដោយសារ ទឹកជំនន់ព្រមទាំងចែកសម្ភារៈ សិក្សារដល់សិស្សជាច្រើន អ្នកទៀក។

ពិធីពិសារនំបញ្ចុ កមនុស្សធម៌និងចែក សម្ភារៈសិក្សាដល់ សិស្សានុសិស្ស ធ្វើឡើងកាលពី ព្រឹកថ្ងៃទី២២ខែតុលាឆ្នាំ២០២០ នៅបរិវេណគេហដ្ឋាន លោកវរសេនីយ៍ឯក ពេជ សារ៉ែន ស្ថិតក្នុងភូមិគីឡូ១៣ ឃុំត្រពាំងព្រលិត ស្រុកសំពៅលូន ខេត្តបាត់ដំបង ព្រមទាំងមានការអញ្ជើញ ចូលរួមពីលោកអភិ បាលស្រុកសំពៅលូន និងជាប្រធានគណៈ កម្មាធិការគណបក្ស ប្រជាជនច្រចាំស្រុក សំពៅលូនរួមទាំង សមាជិកសមាជីកា ចំនួន១១នាក់ផងដែង។

បើយោងតាមសមាជិក ក្រុមយុវជនគណបក្ស ប្រជាជនកម្ពុជាប្រចាំ ស្រុកសំពៅលូនបាន ប្រាប់អោយដឹងថា ក្រុមយុវជនបានរៀប ចំកម្មវិធីពិសារនំបញ្ចុក មនុស្សធម៌ធ្វើឡើងជារៀង រាល់ឆ្នាំហើយក៏ដូចការ ចូលរួមរំលែកទុកប្រជា ពលរដែលរងគ្រោះ ដោយសារទឹកជំនន់ ស្របពេលដែលប្រជា ពលរដ្ឋក្នុងស្រុក សំពៅលូនប្រមាណ៤ ឃុំរងគ្រោះដោយសារ ទឹកជំនន់ទឹកហូរមក ពីប្រទេសថៃ។

សមាជិកដ៏ដែលបានប្រាប់ អោយដឹងថានៅក្នុងពិធីពិ សារនំបញ្ចក់មនុស្ស ធម៌មានប្រជាពលរដ្ឋ ចូលរួមពិសារនំបញ្ចុក មានប្រមាណជាន ១ពាន់ក្នុងនោះក្រុមការងារ បានរៀបចំចែកសម្ភារៈ សិក្សារដល់សិស្សា និសិស្សជាច្រើននាក់ផងដែរ។

នៅក្នុងកម្មវិធីពិសារ នំបញ្ចុកមនុស្សធម៌នេះ ផងដែរលោកវរសេនីយ៍ ឯកពេជ សារ៉ែន បានថ្លែងអរគុណ សមាជិកសមាជិកាព្រម ទាំងប្រធានគណៈ កម្មាធិការបក្សប្រចាំ ស្រុកសំពៅនិងមន្ត្រី ក្រោមឱវាតទាំង អស់ដែលបានចូល រួមជ្រោមជ្រែងធ្វើ អោយកម្មវិធីពិសារ នំបញ្ចក់មនុស្សធម៌ ដំណើរការទៅបានដោយ លូននិងបានធ្វើអោយ ប្រជាពលរដ្ឋក្នុង មូលដ្ឋានចូលរួមពិសារដោយ សប្បាយរើករាយក្នុង កម្មវិធីពិសារនំបញ្ចុក មនុស្សធម៌៕ ដោយលោក មុត ចិត្រា

You might like

Leave a Reply

Your email address will not be published. Required fields are marked *