លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការកងរាជអាវុធ ហត្ថខេត្តបាត់ដំបង នាំយកអំណោយ មនុស្សធម៌ផ្ដល់ជូន ប្រជាពលរដ្ឋរងគ្រោះ ដោយសារជំនន់ ទឹកភ្លៀងជាង១០០គ្រួសារ

(ខេត្តបាត់ដំបង)៖ ប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ជាងមួយ រយគ្រួសារ រស់នៅភូមិ អញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង នៅថ្ងៃទី២០ខែតុលានេះ ទទួលបានអំណោយ មនុស្សធម៌ពី ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការកងរាជ អាវុធហត្ថខេត្តបាត់ដំបងសប្បុរសជនជាច្រើននាក់។គួរបញ្ជាក់ដែរថាការផ្តល់នូវអំណោយមនុស្សធម៌នេះនៅភូមិខាងលើ ក្រោមការដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី ដែលជាថ្នាក់ដឹកនាំតាមបណ្តាអង្គភាពនានាប្រចាំខេត្តបាត់ដំបង។

លោក មាស សុវណ្ណ បានលើកឡើងថា អំណោយដែលឧបត្តម្ភ សម្រាប់សម្រាលការលំបាក ដល់ពលរដ្ឋនាពេលនេះ ទទួលបានពីការកៀរ គពីបណ្តាកងកម្លាំងក្នុងអង្គភាព មន្ត្រីរាជការ និងក្រុមអាជីករដែលជាសប្បុរសជនក្នុងខេត្ត ហើយក្នុងនោះមីគឺបាន មកពីការឧបត្ថម្ភរបស់ លោក ហ៊ុន ម៉ាណែតអគ្គមេបញ្ជាការកង ssaទ័ពជើងគោកផងដែរ។

លោកមាស សុវណ្ណ បានបញ្ជាក់បន្ថែមទៀតថា អំណោយជាគ្រឿងឧបភោគ បរិភោគ ដែលត្រូវផ្តល់ជូនដល់ពលរដ្ឋនាពេលព្រឹកនេះក្នុងមួយគ្រួសារៗទទួលបាន -អង្ករចំនួន២០គីឡូក្រាម -មី០១កេះ -ត្រីខ០១យួរ -ទឹកក្រូច០៦កំប៉ុង និងថវិកាចំនួន២០០០០រៀល៕ ដោយមុតចិត្រា

You might like

Leave a Reply

Your email address will not be published. Required fields are marked *