ប្រទះឃើញបុរសម្នាក់ ស្លាប់លង់ទឹកក្បែរផ្ទះ គេសង្ស័យបណ្តាល មកពីជំងឺស្កន់ជ្រូក

(ខេត្តបាតដំបង)៖ បុរសចំណាស់ម្នាក់ត្រូវ បានគេប្រទះឃើញស្លាប់ ក្នុងទឹកក្បែរផ្ទះបង្ករអោយ មានករភ្ញាក់ទាំង ព្រឹកហេតុនេះកើត ឡើងកាលពីថ្ងៃទី២០ ខែតុលាឆ្នាំ២០២០វេលា​ ម៉ោង១០និង១៥នាទីនៅ ចំណុចក្រុមទី២ស្ថិតក្នុង ភូមិពពាលខែឃុំ អូតាគីស្រុកថ្មគោល ខេត្តបាត់ដំបង។

សមត្ថកិច្ចប្រាប់អោយ ដឹងថាជនរងគ្រោះមាន ឈ្មោះសាន់ ម៉ាប់ ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរ ធ្វើស្រែ រស់នៅភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។

សមត្ថកិច្ចបានប្រាប់អោយ ទៀតថាយើយោងតាម ការបំភ្លឺពីសាច់ញាតិជន រងគ្រោះបានអោយដឹងថា ជនរងគ្រោះមានជំងឺ ស្កន់ជ្រូកមុនពេល កើតហេតុវេលាម៉ោង០៧ និង៣០នាទីជនរងគ្រោះ បានចូលដាំទឹកស្រុះមី និងឆុងការហ្វេរនៅ ខាងក្រោមផ្ទះ។

ក្រោយពីឪពុកបង្កើតឈ្មោះ ទួន ស៊ាន អាយុ៨៧ឆ្នាំចុះមក ក្រោមផ្ទះរកជនរង គ្រោះមិនក៏ឡើងលើផ្ទះ វិញបានប្រាប់ឈ្មោះ សាន់ ស្រស់ ភេទប្រុសអាយុ៣៨ឆ្នាំ ត្រូវជាប្អូនបង្កើតអោយ ដើររកស្រាប់តែឃើញ ប្រទះបងបង្កើតដេក ស្លាប់ផ្កាប់មុខទៅក្នុងទឹក ក្បែរផ្ទះបាយបាត់ ទៅហើយ។

សាកសពក្រោយពី កម្លាំងជំនាញចុះពិនិត្យនិង ធ្វើកោស្សលវិច្ច័យ ហើយរួចហើយទើបប្រគល់ អោយទៅសាច់ញាតិ ដើម្បីយកទៅធ្វើ បុណ្យតាមប្រពៃណី៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *