សមត្ថកិច្ចខេត្តស្ទឹងត្រែង ចុះបង្ក្រាបករណីគ្រឿងញៀន និងឃាត់បានជនសង្ស័យ ២នាក់រួមទាំថ្នាំញៀន ចំនួន៤គីឡូក្រាម និងថ្នាំគ្រវី២កញ្ចប់

(ខេត្តស្ទឹងត្រែង)៖ កាលពីថ្ងៃទី១៧ខែតុលាឆ្នាំ ២០២០វេលាម៉ោង០៥ និង៣០នាទីកម្លាំង ការិយាល័យប្រឆាំងបទល្មើស គ្រឿងញៀននៃស្នងការ នគរបាលខេត្តស្ទឹងត្រែង ចុះបង្ក្រាបករណីគ្រឿងញៀន មួយកន្លែងនិងឃាត់ ខ្លួនបានជនសង្ស័យ២នាក់ ស្ថិតនៅក្នុងភូមិលើសង្កាត់ ស្រះឫស្សីក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

លោកវរសេនីយ៍ទោ ចែម ផានិត នាយការិយាល័យ ប្រឆាំងបទល្មើស គ្រឿងញៀននៃ ស្នងការនរបាល ខេត្តស្ទឹងត្រែងបាន ប្រាប់អោយដឹងថាជនសង្ស័យ ដែលកម្លាំងជំនាញឃាត់ ខ្លួនបានទី១ឈ្មោះ អ៊ិន ថា ភេទស្រីអាយុ៤៧ឆ្នាំ ជនជាតិខ្មែរមានទីលំនៅ ភូមិអូរស្វាយឃុំអូរស្វាយ ស្រុកបុរីស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ទី២ឈ្មោះឈ្មោះ វ៉ាត ភូ ភេទប្រុសអាយុ២៧ឆ្នាំ ជនជាតិខ្មែរមានទី លំនៅភូមិភូមិស្ដៅឃុំ ស្ដៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង។

ក្រោយពីឃាត់ខ្លួនជន សង្ស័យខាងលើកកម្លាំង ជំនាញដកហូតបាន វត្ថុតាងបានរួមមាន ថ្នាំញៀនប្រភេទយ៉ាម៉ា ទឹកកកចំនួន៤កញ្ចប់ ស្មើរនិង៤គីឡូក្រាមនិង ថ្នាំគ្រវីចំនួន២ថង់តូច។

លោកវរសេនីយ៍ទោ ចែម ផានិត បានបន្តឲ្យដឹងទៀតថា ក្នុងកិច្ចប្រត្តិការបង្ក្រាខាង លើនេះ ស្ថិតការក្រោមបញ្ជា ផ្ទាល់ពីលោក ឧត្តមសេនីយ៍ត្រី អូត ស៊ីវត្ថាស្នងការនគរ បាលខេត្តស្ទឹងត្រែង និងមានការ សម្របសម្រួល ពីឯការអមសាលាដំបូង ខេត្តបានដឹងនាំ កម្លាំងជំនាញបានចុះដល់ ចំណុចខាងលើនិង ឃាត់ខ្លួនបានជនសង្ស័យ ម្នាក់ដកហូតគ្រឿងញៀនចំនួន ៤កញ្ចប់ធំ សាកសួរនិងបន្ត និតិវិធីឈានដល់ ឃាត់ខ្លួនជនសង្ស័យម្នាក់ ទៀតនៅជិតព្រំដែនឡាវ រួមជាមួយថ្នាំគ្រវីចំនួន ២ថង់តូចនិងនាំមក កាន់ស្នងការដ្ឋាននគរបាល ខេត្តសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង ២នាក់បានឆ្លើយសារ ភាពថាគ្រឿងញៀន ខាងលើនេះ ពិតជារបស់ខ្លួន ពិតប្រាកដមែន ។

បច្ចុប្បន្នជនសង្ស័យទាំង ២នាក់ខាងលើសមត្ថកិច្ច ជំនាញកំពុងធ្វើកា រសាកសួរ កសាងសំណុំរឿង រួមទាំងវត្ថុតាមបញ្ជូន ខ្លួនទៅកាន់តុលាការ ដើម្បីចាត់ការបន្ត តាមនីតិវិធី៕ ដោយលោក មួនរិទ្ធីយ៉ា

You might like

Leave a Reply

Your email address will not be published. Required fields are marked *