ក្រុមអន្តរាគមន៍និង មន្រ្តីគយតំបន់៥ឃាត់ រថយន្ត១គ្រឿងលួចដឹក ផលិតផលគ្រឿង ក្នុងជ្រូកចម្រុះ ៥៦កេស ស្មើនឹង ៣.៣៦០ គីឡូក្រាម

(ខេត្តបន្ទាយមានជ័យ)៖ រថយន្ត១គ្រឿងលួចដឹកគ្រឿង ក្នុងជ្រូកចំរុះមានចំនួន ៥៦កេស ស្មើនឹង ៣.៣៦០ គីឡូក្រាមត្រូវបាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយ មន្រ្តីគយ និងរដ្ឋាករនៃការិយា ល័យស្រាវជ្រាវ និងបង្រ្កាបអំពើរត់ ពន្ធតំបន់៥ បានធ្វើការឃាត់បាននៅ វេលាម៉ោង៧ព្រឹក ថ្ងៃទី២២ ខែ តុលា ឆ្នាំ ២០២០ នៅត្រង់ចំណុចស្នាក់ ការគយទឹកថ្លា ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

មន្ត្រីគយតំបន់៥ បានប្រាប់អ្នកយកព័ត៌មាន ឲ្យដឹងថាក្រោយពីឃាត់រថយន្ត នោះហើយបានឆែក ក្នុងរថយន្តបាន រកឃើញគ្រឿងក្នុងជ្រូក មានដូចជា សាច់ជ្រូក អណ្តាត ឆ្អឹងជំនីរជ្រូក និងគ្រឿងក្នុងជ្រូកចម្រុះ ចំនួន ៥៦កេស ស្មើនឹង ៣.៣៦០ គីឡូក្រាម និង១កេស ស្មើរ៦០គីឡូក្រាម ដកហូតទុកនៅស្នាក់ការគយទឹកថ្លា ។

មន្ត្រីគយតំបន់៥ បានប្រាប់អ្នកយក ព័ត៌មានបន្តឲ្យដឹងទៀត ថាបន្ទាប់ពីការត្រួតពិនិត្យ ជាក់ស្តែងរួចមក ឃើញថា ផលិតផលចម្រុះខាងលើ មានការប្រែប្រួល សភាពដើម មានក្លិនស្អុយ សមត្ថកិច្ចចម្រុះ សម្រេចធ្វើការ ដុតកម្ទេចចោលតាម វិធានបសុពេទ្យ នៅចំណុចដីវាល ស្ថិតក្នុងភូមិខ្លាកូន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នាវេលាម៉ោង ១២ព្រឹក ថ្ងៃទី២២ ខែតុលា ឆ្នាំ ២០២០៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *