ពលរដ្ឋ១.០៣០គ្រួសារ រងគ្រោះដោយ ជំនន់ទឹកភ្លៀងក្នុងស្រុក បន្ទាយមាសបានទទួល អំណោយ ស្បៀងអាហារមនុស្ស ធម៌ពីសាខាកាកបាទ ក្រហមខេត្តកំពត

(ខេត្តកំពត)៖ នៅព្រឹកថ្ងៃទី២១ ខែតុលាឆ្នាំ២០២០ ប្រជាពលរដ្ឋចំនួន ១.០៣០គ្រួសារ រងគ្រោះដោយ ជំនន់ទឹកភ្លៀងក្នុង ឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយមាសខេត្តកំពត បានទទួលអំណោយ ស្បៀងអាហារ មនុស្សធម៌ពីសាខាកាកបាទ ក្រហមខេត្តកំពត ដែលវិធីនេះមាន ការចួលរួមពីសំណាក់​ លោកបណ្ឌិត ប៉ែន ស៊ីម៉ន អ្នកតំណាងរាស្រ្ត មណ្ឌលកំពត និងជាប្រធានគណៈកម្មការទី១០នៃរដ្ឋសភា លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ឧស្សាហ៍កម្ម វិទ្យាសាស្រ្តបច្ចេកវិទ្យា និងនាវានុវត្តន៍ លោក ជាវ តាយ អភិបាលខេត្ត លោក ជឹង ផល្លាប្រធាន ក្រុមប្រឹក្សាខេត្ត ព្រមទាំង លោក លោកស្រី សមាជិក រដ្ឋសភានិងរាជ រដ្ឋាភិបាលមួយចំនួន និងថ្នាក់ដឹកនាំ មន្ទីរ អង្គភាពជុំវិញខេត្ត។

មានប្រសាសន៍ សំណេះសំណាល លោកបណ្ឌិត ប៉ែន ស៊ីម៉ន បានពាំនាំប្រសាសន៍ ផ្ដាំផ្ញើរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេច គត្តិព្រឹទ្ធបណ្ឌិតប្រធាន កាកបាទក្រហមកម្ពុជា ដើម្បីសួរសុខទុក្ខប្រជាពលរដ្ឋរង គ្រោះដោយជំនន់ទឹកភ្លៀង នាពេលនេះ ដែលជានិច្ចកាល សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែយកចិត្តទុកដាក់ រួមសុខរួមទុក្ខលំបាក និងដោះស្រាយរាល់បញ្ហាធំតូច របស់ប្រទេសជាតិ និងប្រជាជនគ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែង។

ជាក់ស្ដែង ក្នុងស្ថានភាព ដែលរាជធានី និងខេត្តមួយចំនួនកំពុង រងផលប៉ះពាល់ដោយជំនន់ ទឹកភ្លៀងថ្មីៗនេះ សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងថ្នាក់ដឹកនាំផ្សេងទៀត តែងតែបានចុះជាប់ដើម្បីសួរសុខទុក្ខ និងនាំអំណោយចែក ជូនដើម្បីសម្រាលការលំបាក របស់ប្រជាពលរដ្ឋ ដោយមិនប្រកាន់រើស អើងជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយ អ្វីឡើយ ព្រោះសុខទុក្ខលំបាក របស់ប្រជាពលរដ្ឋ គឺជាសុខទុក្ខលំបាក កង្វល់របស់ថ្នាក់ដឹកនាំ។

លោកបណ្ឌិត ប៉ែន ស៊ីម៉ន បានបញ្ជាក់ដែរថា ឆ្នាំនេះបើទោះបីរាជធានី និងខេត្តមួយចំនួន ក្នុងប្រទេស ទទួលរងនូវផល ប៉ះពាល់ធ្ងន់ធ្ងរដោយ សារជំនន់ទឹកភ្លៀងនេះ យ៉ាងណាក៏ដោយ ប៉ុន្តែខេត្តកំពត មានការរងផល ប៉ះពាល់តិចតួច មិនដូចឆ្នាំមុនឡើយ ទាំងនេះដោយសារកត្តា នៃការអភិវឌ្ឍន៍ប្រព័ន្ធ ធារាសាស្រ្តមានការរីក ចម្រើនដែលអាចធ្វើឲ្យ ការបញ្ចៀសទឹកបានលឿន ហើយទឹកជំនន់នេះ មិនមែនជំនន់ដោយទឹក ទន្លេមេគង្គឡើយគឺ ជាជំនន់ភ្លៀង។

តែទោះបីយ៉ាងនេះក្ដី លោកបណ្ឌិត ប៉ែន ស៊ីម៉ន  ក៏បានសំណូមពរផ្ដាំផ្ញើ ឲ្យប្រជាពលរដ្ឋ ត្រូវតែបន្តបង្កើនការប្រុង ប្រយ័ត្នថែមទៀត ជាពិសេសមើល ថែរក្សាកូនចៅ ឲ្យបានល្អ ក្នុងពេលទឹកមិន ទាន់ស្រក និងរស់នៅឱ្យមានអនាម័យ ហូបស្អាតផឹកស្អាត ដើម្បីបង្ការនិង បញ្ចៀសការគ្រោះថ្នាក់និង ជំងឺផ្សេងៗកើតឡើង ដោយយថាហេតុ។

ជាមួយនេះលោកក៏បាន ថ្លែងអំណរគុណកោត សរសើរ ចំពោះអាជ្ញាធរ គ្រប់ជាន់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ សាខាកាកបាទ ក្រហមខេត្ត យុវជននិងអ្នកស្ម័គ្រ ចិត្តកាកបាទក្រហម ព្រមទាំងសប្បុរស ជននានា ដែលបានចូលរួមយក ចិត្តទុកដាក់ជាមួយរាជរដ្ឋាភិ បាលដើម្បីអន្តរាគមន៍ និងដោះស្រាយជួយប្រជាពលរដ្ឋ បានទាន់ពេលវេលានិង ឆ្លើយតបមានប្រសិទ្ធភាព ដោយមិនមានប្រជា ពលរដ្ឋណាម្នាក់ រងគ្រោះខ្វះខាតស្បៀងអាហារ ឬស្លាប់ ដោយសារជំនន់ទឹកភ្លៀង នេះឡើយនៅក្នុងខេត្តកំពត។

លោកក៏បានផ្ដាំផ្ញើដល់ អាជ្ញាធរមានសមត្ថកិច្ច គ្រប់ជាន់ថ្នាក់ រួមនិងអ្នកពាក់ព័ន្ធ ត្រូវបន្តយកចិត្ត ទុកដាក់តាមដាន សភាពការណ៍ឬស្ថាន ភាពទឹកជំនន់ឲ្យ បានជាប់ជាប្រចាំ ប្រសិនបើមានបញ្ហា កើតឡើង ត្រូវជួយអន្តរាគមន៍ ឬរាយការណ៍មកថ្នាក់លើ ដើម្បីដោះស្រាយឆ្លើយ តបជួយឲ្យបានទាន់ពេល វេលាមិនត្រូវទុកចោលឲ្យ ប្រជាពលរដ្ឋណាម្នាក់ ខ្វះខាតស្បៀងអាហារ ឬគ្រោះថ្នាក់ស្លាប់ ដោយទឹកជំនន់និងគ្មានការ អន្តរាគមន៍និងដោះ ស្រាយឡើយ។

ចំពោះអំណោយដែលចែក ជូនពលរដ្ឋទាំង១០៣០គ្រួសារ នាឱកាសនោះក្នុងមួយគ្រួសារ ទទួលបាន អង្ករ២៥គីឡូក្រាម មី១កេះ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ស្ករសមួយគីឡូក្រាម និងថវិកា ៤ម៉ឺនរៀល។

ស្របគ្នាក្នុងឱកាសនោះដែរ លោកបណ្ឌិតប៉ែន ស៊ីម៉ន ក៏បានឧបត្ថម្ភ ថវិកាជូនគ្រូពេទ្យ១០ម៉ឺនរៀល យុវជនកាក បាទក្រហមខេត្ត ២០ម៉ឺនរៀល អ្នកស្ម័គ្រចិត្តកាក បាទក្រហម ១០ម៉ឺនរៀល ប្រជាការពារ ២០ម៉ឺនរៀល និងកងកម្លាំង ទាំងបីប្រភេទ ៣០ម៉ឺនរៀលផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *