ឯកឧត្តម ស៊ុន ចាន់ថុល អញ្ជើញ ចុះពិនិត្យស្ថានភាព ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលទទួលរង នូវការខូចខាតដោយសារទឹកជំនន់ នៅខេត្តបាត់ដំបង

នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ នេះដែរ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ នេះដែរ ឯកឧត្តម ទេសរដ្ឋមន្រ្ដី ស៊ុន ចាន់ថុល រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមប្រតិភូ ក្រសួងពាក់ព័ន្ធ និងអមដំណើរដោយឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ព្រមទាំងមន្ត្រីនៃមន្ទីរពាក់ព័ន្ធមួយចំនួនទៀត បានអញ្ជើញ ចុះពិនិត្យស្ថានភាព ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលទទួលរង នូវការខូចខាតដោយសារទឹកជំនន់ នៅខេត្តបាត់ដំបង ។
ក្នុងដំណើរចុះពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលទទួលរងនូវការខូចខាត ដោយសារជំនន់ទឹកភ្លៀង ឯកឧត្តម ទេសរដ្ឋមន្រ្ដី បានចុះពិនិត្យមើលផ្លូវថ្នល់ដែលត្រូវទឹកហូរកាត់ ធ្វើឲ្យខូចខាត និងប្រព័ន្ធប្រឡាយបង្ហូរទឹក ចំណុចរង្វង់មូល នាងរំសាយសក់ ឋិតក្នុងភូមិសាលាបាឡាត់ សង្កាត់អូរម៉ាល់រួចបន្តពិនិត្យមើល ស្ថានភាពផ្លូវនៅរង្វង់មូលយាយទេព ឋិតក្នុងសង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ និងបានមានប្រសាសន៍ណែនាំឲ្យមន្ដ្រីជំនាញធ្វើការកាយប្រឡាយដើម្បីរំដោះទឹក សម្រួលចរាចរណ៍ ធ្វើដំណើរជូនបងប្អូនប្រជាពលរដ្ឋ និងធ្វើការពង្រីកប្រព័ន្ធលូបង្ហូរទឹកឱ្យបានធំជាងមុន ដើម្បីងាយស្រួលរំដោះទឹក ទប់ស្កាត់កុំឱ្យទឹកហូរកាត់ផ្ដាច់ផ្លូវ បង្កការជន់លិចទៅដល់ខ្នងផ្ទះរបស់បងប្អូនប្រជាពលរដ្ឋដែលឋិតនៅខាងក្រោមផ្លូវ ។ និងបន្តដំណើរចុះពិនិត្យស្ថានភាពទឹកជំនន់នៅតាមដងផ្លូវជាតិលេខ៥ (ហៃវ៉េ) ស្ថិតក្នុងឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ។ ក្នុងឱកាសនេះដែរ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានចុះសយរសុខទុក្ខ និង ចែកអំណោយជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន ២០០គ្រួសារ នៅឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ដោយបានពាំនាំប្រសាសន៍ផ្តាំផ្ញើ និងបានអំពាវនាវសូមឱ្យបងប្អូនប្រជាពលរដ្ឋឲ្យយកចិត្តទុកដាក់ចំពោះសុវត្ថិភាពរបស់ខ្លួនក្នុង ពេលទឹកជំនន់កំពុងវាយប្រហារ ជាពិសេសសុខភាពផ្ទាល់ខ្លួន ដោយត្រូវទទួលទានទឹកស្អាត ដើម្បីចៀសវាងជំងឺដង្កាត់ផ្សេងៗ ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ទាំងអស់ ជាពិសេសក្រុមគ្រួសារដែលមានកូន តូចៗ និងចាស់ជរា ត្រូវយកចិត្តទុកដាក់មើលថែទាំឱ្យបានល្អ និងបង្កើនការប្រុងប្រយ័ត្នពីគ្រោះថ្នាក់លង់ទឹកជំនន់ ជាពិសេសត្រូវប្រុងប្រយ័ត្នពីសត្វអាសិរពិសគ្រប់ប្រភេទនាពេលទឹកឡើង និងពេលទឹកស្រកទៅវិញ ដែលវាអាចបង្កគ្រោះថ្នាក់ដល់ជីវិត ។
ឯកឧត្តមទេសរដ្ឋមន្ដ្រី បានមានមានប្រសាសន៍ផងដែរថា៖ ការផ្តល់ជូនអំណោយនេះ ទោះបី មិនបានគ្រប់គ្រាន់តាមតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះក៏ពិតមែន ប៉ុន្តែនេះជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ចូលរួមចំណែកចែករំលែកសេចក្តីខ្វះខាត ទុក្ខលំបាកក្នុងជីវភាពរស់នៅក្នុងស្ថានភាពគ្រាអាសន្ននេះ ។ សម្រាប់ អំណោយដែលចែកជូនប្រជាពលរដ្ឋ ដែលរងគ្រោះ ដោយទឹកជំនន់ ២០០ គ្រួសារ ដែលស្ថិតនៅលើទីទួលសុវត្ថិភាពនេះ ( ឃុំអូរតាគី) ក្នុងមួយគ្រួសារទទួលបាន មី១ កេស និងត្រីខ ១ យួរ ហើយ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានមានប្រសារនិងប្រគល់កៅស៊ូតង់ ចំនួន ១០០ ដល់រដ្ឋបាលខេត្តបាត់ដំបង ដើម្បីចែកជូនពលរដ្ឋរងគ្រោះទឹកជំនន់ ផងដែរ ៕ដោយ សឿនវ៉ាន់ម៉ានលី រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមប្រតិភូ ក្រសួងពាក់ព័ន្ធ និងអមដំណើរដោយឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ព្រមទាំងមន្ត្រីនៃមន្ទីរពាក់ព័ន្ធមួយចំនួនទៀត បានអញ្ជើញ ចុះពិនិត្យស្ថានភាព ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលទទួលរង នូវការខូចខាតដោយសារទឹកជំនន់ នៅខេត្តបាត់ដំបង ។
ក្នុងដំណើរចុះពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលទទួលរងនូវការខូចខាត ដោយសារជំនន់ទឹកភ្លៀង ឯកឧត្តម ទេសរដ្ឋមន្រ្ដី បានចុះពិនិត្យមើលផ្លូវថ្នល់ដែលត្រូវទឹកហូរកាត់ ធ្វើឲ្យខូចខាត និងប្រព័ន្ធប្រឡាយបង្ហូរទឹក ចំណុចរង្វង់មូល នាងរំសាយសក់ ឋិតក្នុងភូមិសាលាបាឡាត់ សង្កាត់អូរម៉ាល់រួចបន្តពិនិត្យមើល ស្ថានភាពផ្លូវនៅរង្វង់មូលយាយទេព ឋិតក្នុងសង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ និងបានមានប្រសាសន៍ណែនាំឲ្យមន្ដ្រីជំនាញធ្វើការកាយប្រឡាយដើម្បីរំដោះទឹក សម្រួលចរាចរណ៍ ធ្វើដំណើរជូនបងប្អូនប្រជាពលរដ្ឋ និងធ្វើការពង្រីកប្រព័ន្ធលូបង្ហូរទឹកឱ្យបានធំជាងមុន ដើម្បីងាយស្រួលរំដោះទឹក ទប់ស្កាត់កុំឱ្យទឹកហូរកាត់ផ្ដាច់ផ្លូវ បង្កការជន់លិចទៅដល់ខ្នងផ្ទះរបស់បងប្អូនប្រជាពលរដ្ឋដែលឋិតនៅខាងក្រោមផ្លូវ ។ និងបន្តដំណើរចុះពិនិត្យស្ថានភាពទឹកជំនន់នៅតាមដងផ្លូវជាតិលេខ៥ (ហៃវ៉េ) ស្ថិតក្នុងឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ។ ក្នុងឱកាសនេះដែរ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានចុះសយរសុខទុក្ខ និង ចែកអំណោយជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន ២០០គ្រួសារ នៅឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ដោយបានពាំនាំប្រសាសន៍ផ្តាំផ្ញើ និងបានអំពាវនាវសូមឱ្យបងប្អូនប្រជាពលរដ្ឋឲ្យយកចិត្តទុកដាក់ចំពោះសុវត្ថិភាពរបស់ខ្លួនក្នុង ពេលទឹកជំនន់កំពុងវាយប្រហារ ជាពិសេសសុខភាពផ្ទាល់ខ្លួន ដោយត្រូវទទួលទានទឹកស្អាត ដើម្បីចៀសវាងជំងឺដង្កាត់ផ្សេងៗ ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ទាំងអស់ ជាពិសេសក្រុមគ្រួសារដែលមានកូន តូចៗ និងចាស់ជរា ត្រូវយកចិត្តទុកដាក់មើលថែទាំឱ្យបានល្អ និងបង្កើនការប្រុងប្រយ័ត្នពីគ្រោះថ្នាក់លង់ទឹកជំនន់ ជាពិសេសត្រូវប្រុងប្រយ័ត្នពីសត្វអាសិរពិសគ្រប់ប្រភេទនាពេលទឹកឡើង និងពេលទឹកស្រកទៅវិញ ដែលវាអាចបង្កគ្រោះថ្នាក់ដល់ជីវិត ។
ឯកឧត្តមទេសរដ្ឋមន្ដ្រី បានមានមានប្រសាសន៍ផងដែរថា៖ ការផ្តល់ជូនអំណោយនេះ ទោះបី មិនបានគ្រប់គ្រាន់តាមតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះក៏ពិតមែន ប៉ុន្តែនេះជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ចូលរួមចំណែកចែករំលែកសេចក្តីខ្វះខាត ទុក្ខលំបាកក្នុងជីវភាពរស់នៅក្នុងស្ថានភាពគ្រាអាសន្ននេះ ។ សម្រាប់ អំណោយដែលចែកជូនប្រជាពលរដ្ឋ ដែលរងគ្រោះ ដោយទឹកជំនន់ ២០០ គ្រួសារ ដែលស្ថិតនៅលើទីទួលសុវត្ថិភាពនេះ ( ឃុំអូរតាគី) ក្នុងមួយគ្រួសារទទួលបាន មី១ កេស និងត្រីខ ១ យួរ ហើយ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានមានប្រសារនិងប្រគល់កៅស៊ូតង់ ចំនួន ១០០ ដល់រដ្ឋបាលខេត្តបាត់ដំបង ដើម្បីចែកជូនពលរដ្ឋរងគ្រោះទឹកជំនន់ ផងដែរ ៕ដោយ សឿនវ៉ាន់ម៉ានលី

You might like

Leave a Reply

Your email address will not be published. Required fields are marked *