ឧកញ៉ាចិត្តធម៌៨នាក់ ប្រមូលថវិកាបានជិត១០ម៉ឺនដុល្លារ ទិញស្បៀងអាហារ ចែកជូនពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង

បន្ទាយមានជ័យ៖ឧកញ៉ាចិត្តធម៌៨នាក់ រួមគ្នាប្រមូលថវិកាបានចំនួន៨ម៉ឺនដុល្លារ យកទៅទិញស្បៀងអាហារ និង សម្ភារៈផ្សេងៗ ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ក្នុងខេត្តបន្ទាយមានជ័យ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។
បើតាមលោក (ដួង តារា )អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីនិងជាជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ នេះ ថា ឧកញ៉ាសប្បុរទាំងអស់ បានចូលរួមបរិច្ចាគនូវអង្ករ ត្រីខ មី តង់កៅស៊ូ តាមរយៈលោកផ្ទាល់ ដើម្បីយកទៅចែកជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយសារទឹកជំនន់តាមការអំពាវនាវរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ។
លោក( ដួង តារា )បន្តថា .ពិតណាស់ ខ្មែរកាន់តែរឹងមាំ ព្រោះខ្មែរចេះរួបរួមសាមគ្គីជួយគ្នាគ្រប់កាលៈទេសៈក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន ។ យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និង សូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង.។
ឧកញ៉ាចិត្តធម៌ទាំង៨នាក់ រួមមាន ៖
១-លោកឧកញ៉ា អ៊ឹង ឃាង ទីប្រឹក្សា សភាព ពាណិជ្ជកម្ម កម្ពុជា និង ជា ប្រធាន ក្រុម ប្រឹក្សា ភិបាល T.O.I.C ។
២-លោកឧកញ៉ា (ហួត ជា ) ទី ប្រឹក្សា សភា ពាណិជ្ជកម្ម កម្ពុជា
៣-លោកឧកញ៉ា (ភិរម្យ វិវិចិត្រដារ៉ា) សមាជិក អ្នក អភិវឌ្ឍន៍ លំនៅឋាន កម្ពុជា
៤-លោកឧកញ៉ា (ឡាយ លន់ )ទីប្រឹក្សា សភាព ពាណិជ្ជកម្ម ខេត្ត សៀមរាប
៥-ឧកញ៉ា (ចាង ជីវិញ )អនុប្រធាន សភា ពាណិជ្ជកម្ម កម្ពុជា និង ជា ប្រធាន សភា ពាណិជ្ជកម្ម ខេត្ត កោះកុង
៦-លោកឧកញ៉ា (សុខ រ៉ាដូ ) អនុប្រធាន សភា ពាណិជ្ជកម្ម កម្ពុជា និង ជា ប្រធាន សភា ពាណិជ្ជកម្ម ខេត្ត ស្វាយរៀង
៧-លោកឧកញ៉ា (ម៉េន កានី )ម្ចាស់ បុរី GM
៨-ឧកញ៉ា (នួន អក )ម្ចាស់ កំពត ឋានសួគ៌ ។
លោកឧកញ៉ា (អ៊ឹង ឃាង) ថ្លែងថា ការចែកជូនអំណោយស្បៀងអាហារដល់ប្រជាពលរដ្ឋនេះ នឹងធ្វើឡើងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ដល់ប្រជាពលរដ្ឋ១ពាន់គ្រួសារ ហើយអំណោយដែលត្រូវចែកជូនរួមមាន ៖ អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកបរិសុទ្ធ និង ថវិកាមួយចំនួនផងដែរ ៕ដោយលោកមុតចិត្រា

You might like

Leave a Reply

Your email address will not be published. Required fields are marked *