បុរសវ័យចំណាស់ រស់នៅគល់ស្ពានទឹ កហក់ឡើងខ្លាំងបាក់ផ្ទះ ធ្លាក់ឪពុកនិងកូនទៅ តាមទឹកកូនតោង ឈើជាប់ឪពុកបាត់ខ្លួន ជាច្រើនថ្ងៃទើបរកឃើញ

(ខេត្តបន្ទាយមានជ័យ)៖ បុរសវ័យចំណាស់រស់ នៅគល់ស្ពានលេខ១ ក្នុងភូមិកសិណ​ ឃុំថ្មពួក​ ស្រុកថ្មពួក​ ខេត្តបន្ទាយមានជ័យ ពេលទឹកហក់ឡើងខ្លាំង បាក់ផ្ទះធ្លាក់ឪពុកនិង កូនទៅតាមទឹកកូន តោងឈើជាប់ឪពុក បាត់ខ្លួនជាច្រើន ថ្ងៃនៅវេលាម៉ោង ១១ថ្ងៃត្រង់ ថ្ងៃទី១៨ ខែតុលា ឆ្នាំ ២០២០ លុះនៅថ្ងៃទី២០ ខែតុលា ឆ្នាំ ២០២០ នេះទើបរកសពឃើញ។

បើតាមសមត្ថកិច្ច បានឲ្យដឹងថា សពមានឈ្មោះណាត​ លន​ អាយុជាង៥០ឆ្នាំ​ ក្រុមគ្រួសារនេះ ត្រូវបានសមត្ថកិច្ចជន្លៀស ទៅរកទីទួលសុវត្ថិភាព អស់ហើយនៅតែសព និងកូនម្នាក់តែប៉ុណ្ណោះ នៅវេលាម៉ោង ប្រមាណ១១ថ្ងៃត្រង់ លោកបាននាំកូន ទៅមើលផ្ទះ និងចង់យកឥវ៉ាន់ ខ្លះៗនៅក្នុងផ្ទះ​ តែដោយសារ ផ្ទះគាត់នៅ គល់ស្ពានស្របពេល នោះទឹកហក់ឡើងខ្លាំង ធ្វើឲ្យផ្ទះគាត់បាក់ធ្លាក់ ឪពុកនិងកូនទៅតាម ទឹកបាត់ ភ្លាមៗនោះកូនប្រុសរបស់ គាត់បានតោងជាប់ នឹងដើមឈើ​ ត្រូវបានគេសង្រ្គោះ ទាន់ពេលវេលា​ តែជាអកុសលបុរស ជាឪពុកបានបាត់ ខ្លួនរកពុំឃើញ។

ដោយសារការព្យាយាម របស់សមត្ថកិច្ចបាន យកកាណូតស្វែងរកសព ចំនួន២ថ្ងៃលុះថ្ងៃទី ២០ខែតុលានេះ​សពខាង លើត្រូវបានរកឃើញ ហើយយកមកដាក់ ទីទួលសុវត្ថិភាពដើម្បី ចាត់ចែងធ្វើបុណ្យតាម ប្រពៃណី។

គួរបញ្ជាក់ផងដែរថា ក្រុមគ្រួសារនៃសព នេះមានជីវភាពក្រីក្រ ខ្លាំងសូម្បីតែលុយកាក់ សម្រាប់ធ្វើបុណ្យ ក៏គ្មានហើយក្នុងបន្ទុក មានកូនច្រើនទៀតប្រពន្ធ បានតែអង្គុយយំហើយ បានស្រែកថាគ្រួសា រខ្ញុំក្រម្លឹងតើមាន លុយកាក់ឯណា សម្រាប់ធ្វើបុណ្យ សពប្ដីនោះ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *