រថយន្តដឹកទឹកកកសេះ ហោះមានជ័យ បុកស្ត្រីចំណាស់ម្នាក់ ស្លាប់ពេលដែល ស្ត្រីឆ្លងផ្លូវ អ្នកបើករត់គេចខ្លួន

(ខេត្តបន្ទាយមានជ័យ)៖ ស្ត្រីម្នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែងដោយ រថយន្តដឹកទឹកកក សេះហោះមាន ជ័យបុកពេញទំហឹង ពេលដែលស្ត្រីនោះ កំពុងឆ្លងផ្លូវ នៅវេលាម៉ោង ២ រសៀលថ្ងៃទី២០ខែតុលាឆ្នាំ២០២០ លើកំណាត់ផ្លូវជាតិ លេខ២៥៦៣ ស្ថិតនៅចំណុចខាង លិចសាលាឃុំ គោករមៀត ចម្ងាយ២៥០ម៉ែត្រ ស្ថិតក្នុងភូមិស្ពាន ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

នគរបាលចរាចរណ៍ ស្រុកបានឲ្យដឹងថាមុន ពេលកើតហេតុនោះ រថយន្តម៉ាកហ៊ីយ៉ានដាយ ពណ៌ស ខ្មៅពាក់ស្លាក លេខបាត់ដំបង ៣A-២៩០០ របស់ក្រុមហ៊ុនដឹក ទឹកកសេះហោះមានជ័យ បើកក្នុងល្បឿនលឿនក្នុង ទីប្រជុំជនពីកើតទៅលិច ពេលបើកដល់ចំណុច កើតហេតុស្រាប់តែបើក ទៅបុកស្ត្រីរត់ឆ្លងផ្លូវ បណ្តាលឲ្យស្លាប់ ភ្លាមៗនៅនិងកន្លែង។ ក្រោយកើតហេតុអ្នក បើករត់គេចខ្លួនពី កន្លែងកើតហេតុបាត់។

នគរបាលចរាចរណ៍ស្រុក បានឲ្យដឹងបន្តទៀតថា សពជនរងគ្រោះមាន ឈ្មោះធាន ឈូញ អាយុ ៥០ ឆ្នាំ រស់នៅភូមិស្ពាន ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ នគរបាលបានបញ្ជាក់ ទៀតថាមូលហេតុ បណ្តាលឲ្យបុកមនុស្ស ស្លាប់នោះមកពីជន រងគ្រោះរត់ឆ្លងផ្លូវមិនប្រយ័ត្ន ចំណែករថយន្ត បើកមានល្បឿនលឿន។

សពជនរងគ្រោះបាន ប្រគល់ជូនក្រុម គ្រួសារចាត់ចែងធ្វើ បុណ្យតាមប្រពៃណី ចំណែករថយន្តយក មករក្សាទុក នៅអធិការដ្ឋាន បន្ទាប់ពីនគរបាល ជំនាញធ្វើការវាស់វែងរួច៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *