ប្រជាពលរដ្ឋស្លាប់ ១៧នាក់និងរងគ្រោះ ដោយលិចផ្ទះ ២៦.៧៥៣គ្រួសារ និងហេដ្ឋារចនាសម្ព័ន្ធ ត្រូវខូចខាតមួយ ចំនួនធំក្នុងខេត្ត បន្ទាយមានជ័យ

(ខេត្តបន្ទាយមានជ័យ)៖ យោងតាមរបាយ ការណ៍របស់រដ្ឋបាល ខេត្តបន្ទាយមានជ័យ បានប្រាប់អ្នកយក ព័ត៌មានឲ្យដឹងថាចាប់ ពី ថ្ងៃទី១៩ ដល់ ថ្ងៃទី២០ ខែតុលា ឆ្នាំ ២០២០នេះផលប៉ះ ផលដោយទឹក ជំនន់ទឹកភ្លៀងនិង ទឹកបុកមកពីស្រុក ថៃចូលខេត្តបន្ទាយមាន ជ័យប្រជាពលរដ្ឋរង គ្រោះសរុប ២៦.៧៥៣គ្រួសារ មនុស្សរាយ ១០៧.១៨៤នាក់ ស្រី៥៣.៦៧៦នាក់ ស្លាប់មនុស្ស ១៧នាក់ ជន្លៀសទៅទីទួលសុវត្តិភាព ៤.២២២គ្រួសារ មនុស្សរាយ ១៦.៥២០នាក់ ស្រី៨.២៧៤នាក់ ស្រូវខូច ៦២.៣៣៤ហិចតា ដំឡូង ៩.៨៦៥ហិចតា ដំណាំគួបផ្សំ ៥៤៣ហិចតា សាលារៀន ១៣រកន្លែង វត្ត ៦០វត្ត ទឹកហូរកាត់ផ្លូវ ៧៤១កន្លែង មានប្រវែង ៤៩២.៥៣៣ម៉ែត្រ។

ក្នុងនោះមាន១ក្រុង សេរីសោភ័ណមាន ចំនួន៣.៦១៣គ្រួសារ ២ក្រុងប៉ោយប៉ែត មានចំនួន១.៦៩៧គ្រួសារ ៣ស្រុកអូរជ្រៅ មានចំនួន៩៦៩គ្រួសារ ៤ស្រុកស្វាយចេក មានចំនួន៥២៨គ្រួសារ ៥ស្រុកព្រះនេតព្រះមាន ចំនួន១០៥គ្រួសារ ៦ស្រុក ថ្មពួកមានចំនួន ៤.២៣៦គ្រួសារ ៧ ស្រុកភ្នំស្រុកមាន ចំនួន១៨៧គ្រួសារ ៨ស្រុកមង្គលបុរីមាន ចំនួន១១.៧៥៣គ្រួសារ ៩ស្រុកម៉ាឡៃមាន ចំនួន៣.៦៦៥គ្រួសារ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *