ក្មេងស្រីក្រមុំម្នាក់បាន លង់ទឹកស្លាប់យ៉ាង អណោចអាធ័មពេល ដើរកាត់ផ្លូវកំពុងជន់ លិចបណ្តាលឲ្យទឹក កួចយកទៅបាត់

(ខេត្តបន្ទាយមានជ័យ)៖ ក្មេងស្រីក្រមុំម្នាក់បាន លង់ទឹកស្លាប់អណោច អាធ័មពេលដែលក្មេងស្រី រងគ្រោះដឹកដៃក្មេង ស្រីម្នាក់ទៀតដើរ កាត់ផ្លូវកំពុងជន់លិច បណ្តាលឲ្យទឹកកួចយក ទៅបាត់នៅវេលាម៉ោង១០និង៣០នាទី ថ្ងៃទី១៩ ខែ តុលា ឆ្នាំ ២០២០ ក្នុងភូមិកន្ទួត សង្កាត់ភ្នៀត ក្រុងសេរីសោភ័ណ  ខេត្តបន្ទាយមានជ័យ។

តាមការអះអាងរបស់ ម្តាយជនរងគ្រោះឈ្មោះ សឿ តិល ស្រី អាអាយុ៥១ឆ្នាំ រស់ក្នុងភូមិកន្ទួត សង្កាត់ភ្នៀត ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានប្រាប់អ្នកយក ព័ត៌មាននិយាយថា នៅមុនពេល កើតហេតុនោះក្មេង ស្រីរងគ្រោះឈ្មោះ យ៉ៃ ម៉ាយ៉ា ស្រីអាយុ ១៣ ឆ្នាំ បានដើរចេញពីផ្ទះ និងក្មេងម្នាក់ ទៀតដើរកាត់ផ្លូវភូមិ កន្ទួតទាំងទឹកកំពុង ឡើងខ្លាំងនិងហូរ កំពុងដើរសុខៗ ស្រាប់តែរបូតស្បែក ជើងស្របពេល នោះក្មេងស្រីរងគ្រោះ បានស្ទុះទៅយកស្បែក ជើងស្រាប់តែទឹកគួច យកទៅបាត់នៅចំ ណុចចម្ងាយ៥០០ ម៉ែត្រពីបុរីឈើយចាន់ណា ស្របពេលនោះលោក ហើយរ៉ាយ៉ាអភិបាល ក្រុងសិរីសោភ័ណ បានដឹកនាំកម្លាំង ចម្រុះមានកម្លាំងអាវុធហត្ថ កម្លាំងនគរបាល និងកម្លាំងនិងយោធាក្រុង ច្រើននាក់បានចុះ ជួយរុករកយ៉ាងស្រស្រាក់ ស្រស្រាំអស់ជាច្រើនម៉ោង។ក្រោយរុករកដល់ ដល់ម៉ោង៤និង៣០នាទី ទើបរកសពឃើញ។

ក្រោយពីរកឃើញហើយ សពសមត្ថកិច្ចបានប្រគល់ ទៅម្ដាយជនរងគ្រោះ ហើយបានដឹកតាម រថយន្តរបស់មន្ទីរសុខា ភិបាលយកមកតម្កល់ សពនៅវត្តស្វាយដើម្បីចាត់ ចែងធ្វើបុណ្យតាម ប្រពៃណី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *