ថវិការកាកបាទក្រហម គឺសម្រាប់ត្រៀមបម្រើឲ្យ ការប្រើប្រាស់ចំគោលដៅ ក្នុងសកម្មភាពមនុស្សធម៌

(ខេត្តកំពត)៖ ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហម ខេត្តកំពតបានលើកឡើងថា ថវិកា សម្ភារៈ គ្រឿងឧបភោគ បរិភោគផ្សេងៗដែលសប្បុរស ជនបរិច្ចាគជូនកាក បាទក្រហម មិនមែនសម្រាប់ សន្សំទុកទេ គឺដើម្បីត្រៀម ទុកសម្រាប់បម្រើក្នុង សកម្មភាពមនុស្សធម៌ និងដើម្បីចែកជូនទៅ ដល់ដៃពលរដ្ឋគោល ដៅដែលជាជនងាយរងគ្រោះ និងជនរងគ្រោះគ្រប់ប្រភេទ។

មានប្រសាសន៍ក្នុង កិច្ចប្រជុំបូកសរុបលទ្ធផល ការងារសម្រេចបាន ៩ខែ និងដាក់ផែនការ អនុវត្តបន្តត្រីមាសទី៤ ឆ្នាំ២០២០ នៅថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២០ លោក ជាវ តាយ ប្រធានគណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជាខេត្តកំពត បានធ្វើការកត់សម្គាល់ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលសម្រេចបានល្អប្រសើរ ដែលសាខាកាកបាទ ក្រហមកម្ពុជាខេត្តកំពត និងអនុសាខា ក្រុង ស្រុក ដែល បានបម្រើការឆ្លើយ តបដល់ប្រជាពល រដ្ឋងាយរងគ្រោះនិងរង គ្រោះបានទាន់ពេលវេលា និងចំគោលដៅប្រកប ដោយប្រសិទ្ធភាព។

លោកបានបន្តថា កន្លងមក សមាជិក សមាជិកាតែងតែ បានយកចិត្តទុកដាក់ យ៉ាងសស្រាក់ សស្រាំក្នុងការ បំពេញសកម្មភាព ការងារមនុស្សធម៌ ជួយដល់ប្រជា ពលរដ្ឋងាយរងគ្រោះ និងរងគ្រោះ ដោយគ្រោះធម្មជាតិ និងឧប្បត្តិហេតុផ្សេងៗ បានចំគោលដៅ និងទាន់ពេលវេលាយ៉ាងល្អប្រសើរ។

ទោះជាយ៉ាងណាក៏ដោយ លោកប្រធាន បានក្រើនរំលឹក ដល់សមាជិក សមាជិកាគណៈកម្មាធិការសាខា ប្រធានកិត្តិយស អនុសាខាក្រុង ស្រុក ប្រធានគណៈកម្មាធិការ អនុសាខាក្រុងស្រុក រួមនិងក្រុមប្រតិបត្តិសាខា ត្រូវបន្តយកចិត្តទុកដាក់ ចូលរួមឲ្យបានសកម្ម ថែមទៀត ពិសេសអនុវត្តតាម អនុសាសន៍ណែនាំ ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ប្រធានកាកបាទ ក្រហមកម្ពុជា និងគោលការណ៍ គ្រឹះទាំង៧របស់កាក បាទក្រហមកម្ពុជា ក្នុងការ បំពេញបេសកកម្មការ ងារមនុស្សធម៌ , ដោយយកចិត្តទុកដាក់ គិតគូរកៀងគរ និងគ្រប់គ្រងប្រភព ចំណូលចំណាយឲ្យ បានច្បាស់លាស់ និងប្រើប្រាស់ ថវិកាឲ្យចំគោលដៅ ដើម្បីជួយសង្គ្រោះ និងសម្រាលទុក្ខ លំបាករបស់ប្រជាពលរដ្ឋ ដែលខ្វះខាត និងជួបប្រទះ គ្រោះធម្មជាតិ ឬជួបឧប្បតិ្តហេតុផ្សេងៗ ឲ្យបានកាន់តែប្រសើរ ឡើងថែមទៀត។

លោកប្រធាន បញ្ជាក់ទៀតថា ថវិកា សម្ភារៈ គ្រឿងឧបភោគបរិភោគ ដែលសម្បុរស់ជន បរិច្ចាគមក មិនមែនសម្រាប់ សន្សំទុកនោះទេ គឺសម្រាប់ត្រៀមទុកចាយ និងចែកជូនដល់ ដៃប្រជាពលរដ្ឋគោលដៃ ដែលជាជន ងាយរង់គ្រោះ និងរងគ្រោះដោយ សារបញ្ហាផ្សេងៗ។

សូមជម្រាបជូនថា កិច្ចប្រជុំនេះបានផ្ដោត លើការពិនិត្យ ពិភាក្សា ចំណុចសំខាន់ៗរួមមាន ៖  ឆ្លងកំណត់ហេតុ កិច្ចប្រជុំប្រចាំឆមាស ទី១ឆ្នាំ២០២០, ការពិនិត្យឆ្លងសេចក្ដី ព្រាងរបាយការណ៍៩ខែ និងលើកទិសដៅ ផែនការអនុវត្តបន្ត ប្រចាំត្រីមាសទី៤ ឆ្នាំ២០២០ និងដាក់ឆ្លងផែន ការឆ្នាំ២០២១ និងធ្វើការបូកសរុបថវិកា ប្រមូលបានពីសប្បុរសជន ក្នុងទិវា៨ឧសភាឆ្នាំ២០២០ ដើម្បីពង្រឹងនិងការ គ្រប់គ្រងអនុវត្តឲ្យបាន កាន់តែមានប្រសិទ្ធ ភាពថែមទៀត៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *