ទឹកជន់ខ្លាំងក្រុងប៉ោយប៉ែត ពលរដ្ឋត្រូវជម្លៀសមកទីទួលសុវត្ថិភាពរាប់រយគ្រួសារ

បន្ទាយមានជ័យ៖ ភ្លៀងធ្លាក់ជាបន្តបន្ទាប់ រួមទាំងប្រទេសថៃបើកទំនប់បង្ហូរទឹកធ្លាក់ ប្រជាពលរដ្ឋរស់នៅតាមបណ្តោយអូរព្រំដែនជិត៧០០គ្រួសារ ត្រូវបានជម្លៀសមកទីទួលសុវត្ថភាពចំនួន៥កន្លែងនៅក្នុងក្រុងប៉ោយប៉ែត នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះ។

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានប្រាប់ថា គិតត្រឹមម៉ោង៦ល្ងាច ថ្ងៃទី១៨ ខែ តុលា ឆ្នាំ២០២០ ប្រជាពលរដ្ឋរងការជន់លិចដោយសារទឹកជំនន់ នៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ដែលត្រូវជម្លៀសចេញពីលំនៅឋាន មាន១២ភូមិ សង្កាត់ប៉ោយប៉ែតមានចំនួន ៤ភូមិ  សង្កាត់ផ្សារកណ្តាល ៤ភូមិ និងសង្កាត់និមិត្ត ៤ភូមិ ដែលមានចំនួនពលរដ្ឋជម្លៀសសរុបចំនួន៦៨០គ្រួសារ មកទីទួលសុវត្ថភាពចំនួន៥កន្លែង។

លោក បញ្ជាក់ថា ទឹកជំនន់ដែលធ្វើឲ្យជន់លិចនេះ​ បណ្តាលមកពីភ្លៀងធ្លាក់ជាប់ៗគ្នា និងការបើកទំនប់បង្ហូរមកពីស្រុកអរញ្ញ ខេត្តស្រះកែវប្រទេសថៃ។ លោកបានអំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ចំពោះទឹកជំនន់  និងណែនាំឲ្យកងកម្លាំងត្រៀមជួយជម្លៀសពលរដ្ឋបន្តទៀត ខណៈដែលភាគថៃផ្តល់ព័ត៌មានថានិងបើកមុខទឹកបន្ថែមដែលប្រទេសថៃកំពុងរងការជន់លិចដូចគ្នា៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *